ភាពយន្តស្នេហាយុវវ័យសម័យថ្មី និងមហិច្ឆតាការងារមើលហើយមិនស្តាយលុយ

  • 2018-09-13 11:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“App War”​ ឬ "សត្រូវ App សំណព្វចិត្ត" គឺជាខ្សែភាពយន្តថ្មីប្លែកដែល​និយាយពីការប្រកួតប្រជែងដ៏ស្វិតស្វាញ​បំផុតក្នងការចាប់ផ្តើមអាជីវកម្មថ្មី “Startup” ដើម្បីឈ្នះប្រាក់រង្វាន់។ វាជាការប្រកួតប្រជែងរវាងក្រុមរបស់Bomb and June ដែលជាអ្នកបង្កើតកម្មវិធីទូរស័ព្ទថ្មី។ ពួកគេត្រូវដឹកនាំក្រុមរបស់ខ្លួនដើម្បីធ្វើអោយកម្មវិធីទូរស័ព្ទរបស់ពួកគេលេចចេញជារូបរាង។

ឈុតឆាកក្នុងរឿងនេះមានលាយឡំជាមួយនឹងសំណើច និងឈុតឆាកស្នេហា ឌឺដង ផ្លែផ្កា​ បន្ថែមពីនោះក៏បង្ហាញពីគំនិតអាជីវកម្មផងដែរ។

ដំបូងឡើយ Bomb and June ជួបគ្នាដោយចៃដន្យនៅភោជនីយដ្ឋានមួយ​។ ពួកគេមានគំនិតដូចគ្នាជាច្រើនក្នុងការបង្កើតអាជីរកម្មថ្មី។ នៅយប់នោះពួកគេទាំងពីរក៏ចាប់ផ្តើមបង្កើតកម្មវិធីទូរស័ព្ទរៀងខ្លួន ឈ្មោះថា "Inviter" និង "Amjoin"។ កម្មវីធីទាំងពីរនេះគឺមានគោលបំណងដូចគ្នាទាំងស្រុង គឺជាការស្វែងរកមនុស្សដែលមានគំនិតនិងចំណង់ចំណូលចិត្តដូចគ្នា។

នៅពេលការប្រកួតStartup Thailand ខិតជិតចូលមកដល់ ពួកគេប្រឹងប្រែងព្យាយាមដើម្បីឈ្នះរង្វាន់ប្រាក់បាត 100 លានបាត។ នៅពេលដែលប្រាក់រង្វាន់ច្រើនបែបនេះ "inviter" និង "Amjoin" មានគំនិតចង់យកឈ្នះគ្នា​ ពួកគេក៏បានបង្កើតគំនិតអោយមានអ្នកស៊ើបការណ៍រវាងក្រុមនីមួយៗ June បញ្ចូនមនុស្សអោយទៅស៊ើបក្រុមរបស់ Bomb ហើយBomb ក៏បានធ្វើដូចគ្នា។

បើចង់ដឹងថារឿងរ៉ាវនោះយ៉ាងណាទៀតនោះ តោះទៅមើលទាំងអស់គ្នា!!!


អត្ថបទ៖ វាសនា