ម្ហូប​នៅ​ម៉ាកាវ​ឃើញ​ហើយចង់​ស្រក់ទឹក​មាត់​

  • 2018-09-18 01:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

គ្រាន់​តែ​លឺ​ថា​ម៉ាកាវ​ តើ​អ្វី​ទៅ​ដែល​អ្នក​គិត​ដល់​មុន​គេ? ច្បាស់​ណាស់​គឺ​កាស៊ីណូ​ហ្នឹង​ហ្មង! អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ក្រៅ​ពី​កាស៊ីណូ​និង​កន្លែង​មើល​ទេសភាព​ផ្សេងៗ​នោះ ​នៅ​ម៉ាកាវ​ក៏​មាន​ម្ហូប​ឆ្ងាញ់ៗ ដែល​អ្នក​ត្រូវ​តែ​សាក​ឲ្យ​ដឹង​ដែរ។

១. ផ្សារ S. Lourenco Municipal Market Complex

នៅ​ជាន់​ទី​២​នៃ​ផ្សារ​នេះ​មាន​តូប​លក់​ម្ហូប​ប្រហែល​ជា​៣០​តូប​ដែល​មាន​លក់​ម្ហូប​ក្នុង​ស្រុក​ហើយ​មាន​តម្លៃ​សមរម្យ​ទៀត​ផង។ នុយ​ស៊ុប​កន្ទុយ​គោ​ជាមួយ​នឹង​បន្ទះ​សាច់​ជ្រូក​ដែល​មាន​រសជាតិ​ជូរ​តិច​ៗ​ចេញ​ពី​ប៉េងប៉ោះ​ហើយ​សាច់​ផុយ​ដែល​ញ៉ាំ​ទៅ​ចូល​ជាតិ​គ្នា​ជាមួយ​នឹង​ស៊ុប​តែ​ម្ដង។ ម្ហូប​មួយ​ទៀត​ដែល​អ្នក​គួរ​សាក​នៅ​ទី​នោះ​គឺ​ គាវ Xiao Long Bao ដែល​អ្នក​អាច​រក​ទិញ​បាន​ពី​តូប​លក់​ឌីមសាំ។

២.​ហាង Lord Stow's Bakery

ប្រសិន​បើ​អ្នក​បាន​ទៅ​លេង​ម៉ាកាវ​ហើយ​មិន​បាន​សាក​ egg tart នៅ​ Lord Stow's Bakery ទេ​អ្នក​នឹង​ស្ដាយ​ក្រោយ​ហើយ។ នំ​ដែល​តូច​ធ្វើ​ដោយ​ពងមាន់​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជា​ស្នូល​កណ្ដាល ហើយ​ព័ទ្ធ​ដោយ​នំ​ស្រួយៗ​ជុំ​វិញ។

៣. Tai Lei Loi Kei

នំប័ុង​ដាក់​សាច់​ជ្រូក​គឺ​ជា​ម្ហូប​ក្នុង​ស្រុក​ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​ម៉ាកាវ។ ហាង​ដែល​អ្នក​ងាយ​ស្រួល​រក​និង​មាន​ឈ្មោះ​ល្បី​ជាង​គេ​នោះ​គឺ Tai Lei Loi Kei។ ហាង​នេះ​ក៏​មាន​សាខា​នៅ​ជិត​ផ្លូវ Paul Ruins ហើយ​អ្នក​ក៏​អាច​រក​ហាង​នេះ​បាន​នៅ The Venetian​ដែរ។ រសជាតិ​ដែល​ល្បី​ប្រចាំ​ហាង​គឺ Pineapple Pork Bun ព្រោះ​នំប៉័ង​នេះ​មាន​សំបក​ក្រៀម​នៅ​ពី​លើ​ជាមួយ​នឹង​បន្ទះ​សាច់​ជ្រូក​ដែល​ធំ​និង​មាន​រសជាតិ​ឆ្ងាញ់។

៤. ថូស Isaac

តាម​ពិត​ទៅ​ថូស Isaac មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប៉ុន្តែ​ដោយ​សារ​តែ​រសជាតិ​ដ៏​ឆ្ងុយ​ឆ្ងាញ់​របស់​វា​ទើប​ថូស​នេះ​មាន​ហាង​នៅ​ម៉ាកាវ​ដែរ។ នំប័ុង​ដុត​បាន​យ៉ាង​ល្អ​ជាមួយ​នឹង​ប៊ឺ​ដែល​ចូល​ជាតិ​គ្នា​បាន​យ៉ាង​ល្អ​ជាមួយ​សាច់​នឹង​បន្លែ។ Bulgalbi គឺ​ជា​រសជាតិ​ដែល​អ្នក​គួរ​តែ​សាក​នៅ​ទី​នោះ។

៥. Mochi Macau

នេះ​គឺ​ជា​ប្រភេទ​នំ Mochi​ដែល​ធ្វើ​ឡើង​ដោយ​ផ្លែ​ឈើ​ស្រស់ៗ។ សាច់​ម្សៅ​ទន់ និង​មិន​មាន​រសជាតិ​ផ្អែម​ពេក​នោះ​ទេ។ រសជាតិ​ដែល​ឆ្ងាញ់​នោះ​គឺ​រសជាតិ​ធូរេន និង​ស្វាយ។


ប្រភព៖ anakjajan ប្រែ​សម្រួល៖ Sey