គួរ​ជ្រើស​រើស​ជើង​ហោះ​ហើរ​មួយ​ណា​ល្អ​ជាង​គេ​សម្រាប់​ដំណើរ​កម្សាន្ត​ក្រៅ​ស្រុក​?

  • 2018-09-20 07:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​នានា​មាន​ភាព​សប្បាយ​រីករាយ​មិន​សូវ​ហត់​ ទោះ​បី​ជា​នៅ​ក្នុង​តំបន់​អាស៊ី​ជិត​ៗ​ក្តី​ អ្នក​គួរ​ជ្រើស​រើស​យក​ការ​ហោះ​ហើរ​ជាមួយ​នឹង​អាកាសចរណ៍​ AirAsia ។ តើ​មូល​ហេតុ​អ្វី​ដែល​សប្បាយ​ដើរ​យល់​ថា​អាកាសចរណ៍​AirAsia ជា​ជម្រើស​ជើង​ហោះ​ហើរ​ដ៏​សាក​សម​បំផុត?

ដោយ​សារ​តែ​សប្បាយ​ដើរ​​ កាល​ពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ឆ្នាំ​២០១៨​ទើប​តែ​កន្លង​ទៅ​នេះ​បាន​ចូល​រួម​នូវ​កម្មវិធី​ដើរ​កម្សាន្ត​ពេញ​ប្រទេស​ថៃ​រយៈ​ពេល​៤៨​ម៉ោង​របស់​ប្រទេស​ថៃ ​ដែល​បាន​រៀប​ចំ​ឡើង​​យ៉ាង​ផ្ចិត​ផ្ចង់​ដោយ​ក្រុម​ហ៊ុន​​​អាកាសចរណ៍​AirAsia ​ ទើប​សប្បាយ​ដើរ​មាន​ឱកាស​បាន​ទទួល​យក​បទ​ពិសោធន៍​ហោះ​ហើរ​ដ៏​កក់​ក្តៅ​និង​មាន​ផាសុកភាព។ អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​នោះ​គឺ​ការ​បម្រើ​សេវាកម្ម​ចំពោះ​ភ្ញៀវ​នៅ​លើ​យន្ត​ហោះ​មិន​ថា​អ្នក​អង្គុយ​កៅ​អី​ពិសេស​និង​កៅ​អី​ធម្មតា​ ការ​យក​ចិត្ត​ទុក​ដាក់​គឺ​ស្មើ​ៗ​គ្នា​និង​ពោរពេញ​ដោយ​ស្នាម​ញញឹម ដែល​ធ្វើ​ឲ្យ​ពេល​វេលា​នៃ​ការ​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​មាន​ភាព​រីករាយ​ដិតដាម​ក្នុង​ចិត្ត​ទុក​ជាមុន​រួច​ទៅ​ហើយ​។

ក្រៅ​ពី​ការ​ហោះ​ហើរ​ដ៏​ពេញ​ចិត្ត​នេះ​សប្បាយ​ដើរ​បាន​ទៅ​កាន់​តំបន់​ទេសចរណ៍​ល្បី​ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ​ដូច​ជា​ផ្សារ​លើទឹក បាង​ណាំ​ភឹង​  វត្ដ​ភូ ,​​សហគមន៍​ទេសចរណ៍​ធម្មជាតិ បាង​កា​ចាវ ផ្សារ​ទំនិញ​ចាក់​តុ​ចាក់ និង​តំបន់​កម្សាន្ត​ទេសចរណ៍​ Asiatique ។ បើ​និយាយ​ពី​កន្លែង​នីមួយ​គឺ​មាន​បរិយាកាស​ខុស​ៗ​គ្នា និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប្លែក​ភ្នែក​ម្យ៉ាង​ម្នាក់។

ជាពិសេស​នោះ​ប្រសិន​បើ​អ្នក​ទៅ​លេង​ប្រទេស​ថៃ​ហើយ​ពិបាក​ធ្វើ​ការ​សម្រេច​ជ្រើសរើស​កន្លែង​ស្នាក់​នៅ​ អ្នក​អាច​សាក​ល្បង​ស្នាក់​នៅ​សណ្ឋាគារ​ Four Point  ព្រោះ​នៅ​ទី​នោះ​មាន​សេវាកម្ម​ស្នាក់​នៅ​ដ៏​រស់​រាយ​រាក់ទាក់​និង​មាន​ផាសុកភាព ហើយ​ចំណុច​សំខាន់​គឺ​ស្ថិត​នៅ​តំបន់​ទី​ប្រជុំ​ជន​ដែល​សំបូរ​នូវ​ផ្សារ​ទំនើប​ តំបន់​កូរ៉េ ដែល​មាន​ភាព​មមាញឹក​ងាយ​ស្រួល​ក្នុង​ការ​ដើរ​កម្សាន្ត​នៅ​ជុំ​វិញ​ទី​នោះ។

​​​​​​​​​​​និយាយ​រួម​ទៅ​បើ​សម្រេច​ចិត្ត​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​មិន​ថា​នៅ​រដូវ​ High Season ឬ Low Season ក៏​ដោយ AirAsia នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ធ្វើ​ការ​ហោះ​ហើរ ព្រោះ​​យើង​តែង​តែ​បាន​ស្គាល់​ថា ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ជា​ក្រុមហ៊ុន​ហោះ​ហើរ​ដែលមាន​តម្លៃ​ទាប​បំផុត​របស់​ពិភពលោក (World’s Best Low-Cost Airline) ។ អ៊ីចឹង​នៅ​ពេល​ធ្វើ​ការ​ហោះ​ហើរ​លើក​ក្រោយ​មិន​ចាំ​បាច់​ស្ទាក់​ស្ទើរ​នោះ​ទេ គឺ​ជ្រើស​យក​ក្រុម​ហ៊ុន​​​អាកាសចរណ៍ ​AirAsia ហ្មង​ទៅ​ តម្លៃ​សមរម្យ​និង​សេវាកម្ម​មាន​គុណភាព​។​​​


អត្ថបទ៖ Nita