មាន​ដឹង​ថា​នំ​លោក​ខែ​មាន​ស្នូលប៉ុន្មាន​ប្រ​ភេទ​អត់?

  • 2018-09-21 10:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​លោក​ខែ​គឺ​ជា​នំ​ប្រ​ពៃ​ណី​នៃ​ពិធី​បុណ្យ​លោក​ខែ​ដែល​ជា​បុណ្យ​ដ៏​សំខាន់​ទី​ពីរ​របស់​ប្រទេស​ចិន។​ មាន​គេ​និយាយ​ថា​ព្រះ​នាង​ដែល​នៅ​ក្នុង​លោក​ខែ​គឺ​ជា​អ្នក​ធ្វើ​នំ​នេះ​ ទើប​គេ​ដាក់​ឈ្មោះ​នំ​នោះ​ថា​"នំ​លោក​ខែ"។​

គេ​តែង​តែ​ជូន​នំ​លោក​ខែ​ជា​អំណោយ​នៅ​ពេល​ទៅ​សួរ​សុខ​ទុក​គ្នា​មិត្តភ័ក្ដិ​ឬ​គ្រួសារ​អំឡុង​ពេល​​រដូវ​ស្លឹក​ឈើ​ជ្រុះ។

នំ​លោក​ខែ​ក៏​មាន​ច្រើន​ប្រភេទ​ដែរ​សម្រាប់​ឲ្យ​យើង​ជ្រើស​រើស៖

១. នំ​លោក​ខែ​ជ្រូក​ខ្វៃ

នំ​លោក​ខែ​ជ្រូក​ខ្វៃ​ធ្វើ​ឡើង​ជា​មួយ​ដំណាប់​និង​គ្រាប់​ធញ្ញជាតិ​​ដូច​ជា​គ្រាប់​អាល់ម៉ុន​ គ្រាប់​ឪឡឹក និង​ជ្រូក​ខ្វៃ។ នំ​លោក​ខែ​ជ្រូក​ខ្វៃ​នេះ​ជា​ទូទៅ​មាន​តម្លៃ​ថ្លៃ​ជា​នំ​លោក​ខែ​ផ្សេងៗ។

២. នំ​លោក​ខែ​ផ្កា​ឈូក

នំ​លោក​ខែ​ផ្កា​ឈូក​គឺ​ជា​នំ​លំដាប់​ខ្ពស់​ដែល​មាន​ប្រជា​ប្រិយ​ភាព​ទូទាំង​ប្រទេស​ចិន។

៣. នំ​លោក​ខែ​សណ្ដែក​ក្រហម

​​​​នំ​លោក​ខែ​សណ្ដែក​ក្រហម​នេះ​មាន​រសជាតិ​ផ្អែម​បន្តិច​ ប៉ុន្តែ​វា​ពិសេស​បំផុត​ពេល​យើង​ញ៉ាំ​វា​ជា​មួយ​ទឹក​តែ។

៤. នំ​លោក​ខែ Snow Skin

នំ​លោក​ខែ​ប្រភេទ​នេះ​គឺ​នំ​ដែល​គេ​មិន​យក​វា​ទៅ​ដុត។ វា​មាន​ប្រភព​ចេញ​ពី​ហុងកុង​ហើយ​ក្លាយ​ទៅ​ជា​នំ​ដ៏​មាន​ប្រជា​ប្រិយ​នៅ​ក្នុង​ប្រទេស​ចិន។

៥. នំ​លោក​ខែ​បន្លែ​និង​ផ្លែ​ឈើ​

​នៅ​ខាង​ក្នុង​នំ​លោក​ខែ​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​បន្លែ​និង​ផ្លែ​ឈើ​ស្រស់ៗ​ដែល​ជា​នំ​លោក​ខែ​សម្រាប់​សុខភាព។

៦. នំលោកខែ​សូកូឡា

នំ​លោក​ខែ​សូកូឡា​គឺ​ជា​នំ​បែប​រ៉ូមេនទិច​​​ដែល​ធ្វើ​ឡើង​ដោយ​លាយ​ជាមួយ​សូកូឡា​ វា​ក៏​អាច​មាន​រសជាតិ​អូរីអូផងដែរ។

៦. នំ​លោក​ខែ​តែ​បៃ​តង

គេយកស្លឹកតែបៃតងមកកិនធ្វើជាស្នូលនំ ហើយសាច់នំក៏មានពណ៌បៃតងដូចស្នូលដែរមើលទៅពណ៌ស្រស់គួរឲ្យចង់ញ៉ុំហ្មង។


ប្រភព៖ China Highlights ប្រែ​សម្រួល៖ Som Samdaneath