រឿង​ថ្មី​វេទមន្ត​មិន​ចាញ់​រឿង Harry Poter

  • 2018-10-05 06:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

រឿង The House with a Clock in Its Walls ជាប្រភេទរឿង​វេទមន្តដែលដកស្រង់ចេញពី​​​សៀវភៅ​រឿង​របស់ John Bellairs។ រឿង​នេះ​បាន​ចូល​រូម​សម្ដែង​ដោយ Jack Black Cate Blanchett Owen Vaccaro Renee Elise Goldsberry Sunny Suljic និង Kyle MacLachlan។ នៅ​ក្នុង​រឿង​មាន​ក្មេង​ប្រុស​អាយុ១០ឆ្នាំម្នាក់​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​នៅ​ជាមួយ​ពូ​របស់​គេ​ក្នុង​ផ្ទះ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ។

ក្រោយ​មក​ក្មេង​នោះ​ក៏​ដឹង​ថា​ផ្ទះ​នេះ​ជា​មរតក​របស់​ពូ​ក្មេង​នោះ​ជាមួយ​នឹង​នាឡិកា​ដែល​អាច​បំផ្លាញ​ពិភព​លោក​ទាំង​មូល​ ដែលត្រូវ​បាន​លាក់​នៅ​ទុកនៅក្នុង​ផ្ទះ​នោះ។ បន្ទាប់​មក​ក្មេង​នោះ​ក៏បានជួយពូដែលមានវេទមន្តរបស់គេ តាមរកនាឡិកាដែលមានថាមពលនោះ។ គ្រប់ឈុតឆាកទាំងអស់នៅក្នុងរឿងនេះពិតជាគួរឲ្យចាប់អារម្មណ៍ និង​មានការកំប្លែងស្ងួតលាយឡំធ្វើឲ្យទស្សនីយភាពកាន់តែប្លែកអារម្មណ៍។

អ្វីដែលគួរឲ្យកោតសរសើរនោះគឺ Universal Pictures បាន​ដាក់​បញ្ចាំង​រឿង​នេះ​នៅ​រោង​កុន​ជា​ផ្លូវ​ការ​ថ្ងៃ​ទី​២១ ខែ​កញ្ញា មកទល់ពេលនេះ​រក​ចំណូល​បាន​រហូត​ដល់​ទៅ​ជាង​៧១​លាន​ដុល្លា​នៅ​ទូទាំង​ពិភព​លោក អ៊ីចឹងដើម្បីដឹងឲ្យច្បាស់ថាខ្សែភាពយន្ត The House with a Clock in Its Walls នេះល្អមើលប៉ិនណា សូមកុំភ្លេចទៅទស្សនាទាំងអស់គ្នាដែលឥឡូវនេះមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃ២៨ខែកញ្ញាឆ្នាំ២០១៨នេះតទៅ។


អត្ថបទ៖ Sey