បើ​អត់​មាន​គម្រោង​ទៅ​ណា​ពេល​ភ្ជុំ​ទេ មក​មើល​រឿង​ទាំង​នេះ​កែ​អផ្សុក

  • 2018-10-07 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​មិន​មាន​គម្រោង​ទៅ​ណា​​ប្រាកដ​ជា​អផ្សុក​ហើយ​មែន​អត់? អញ្ចឹង​សប្បាយ​ដើរ​ចង់​ណែ​នាំ​រឿង​ទើប​តែ​ចេញ​ថ្មីៗ​មើល​កំឡុង​ពេល​ភ្ជុំ​នេះ​ដើម្បី​កែ​អផ្សុក៖

១. សំណែន​ខ្មោច

ជា​ប្រភេទ​រឿង​រន្ធត់​ ញាប់​ញ័រ​ អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​ខ្មោច​ដឹង​តែ​ត្រូវ​ចិត្ត​ហើយ។ លង​បះ​សក់! សិស្ស​សាលា​ស្រី​ម្នាក់​ដោយ​សារ​តែ​គេ​ធ្វើ​បាប​ខ្លាំង​ពេក​ក៏​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នៅ​សាលា។ ខ្មោច​អញ្ចឹង​លង​សាហាវ​ណាស់! បើ​មិន​បាន​មើល​ប្រយ័ត្ន​ស្ដាយ​ក្រោយ!

សូម​ទស្សនា​វីដេអូ​ក្រោម៖

២. The House with a Clock in Its Walls

រឿង​បែប​វេទមន្ត​ រន្ធត់ និង​ប្លែក​ភ្នែក! មាន​ក្មេង​ប្រុស​ម្នាក់​បាន​ជួយ​ពូ​របស់​គេ​ដែល​ចេះ​វេទមន្ត​ដើម្បី​រក​នាឡិកា​ដែល​អាច​កម្ទេច​ពិភព​លោក​ទាំង​មូល​នេះ​បាន។ បើ​ចង់​ដឹង​ថា​រឿង​នេះ​មាន​វេទមន្ត​អស្ចារ្យ​យ៉ាង​ណា​នោះ កុំ​ភ្លេច​ទៅ​មើល​ទាំង​អស់​នូវ​រដូវ​កាល​ភ្ជុំ​ខាង​មុខ​នេះ។

សូម​ទស្សនា​វីដេអូ​ក្រោម៖

៣. Johnny English Strikes Again

ស្គាល់​ Mr. Bean អត់? រឿង​ថ្មី​បែប​កំប្លែង​ជាមួយ​នឹង​ការ​បាញ់​បោះ​ប្លែក​ពី​រឿង​របស់​គាត់​មុនៗ។ បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ភ្នាក់​ងារ​សម្ងាត់​ទាំង​អស់​នៅ​ប្រទេស​អង់គ្លេស។ លោក Johnny English ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ការ​ចូល​និវត្តន៍​ដើម្បី​ស្វែងរក​ hacker នោះ។

សូម​ទស្សនា​វីដេអូ​ក្រោម៖

៤. A Star is Born

រឿង​មនោសញ្ចេតនា​ដែល​សម្ដែង​ដោយ​តារា​ចម្រៀង Lady Gaga។ ធ្លាប់​តែ​ឃើញ​គាត់​ស្លៀក​ពាក់​ចម្លែក​ៗ​ ឥឡូវ​គាត់​ស្លៀក​ពាក់​ត្រឹម​ត្រូវ​អញ្ចឹង​មើល​គាត់​ស្គាល់​អត់?

សូម​ទស្សនា​វីដេអូ​ក្រោម៖


អត្ថបទ៖ Sey