អ្នក​លួច​ស្រលាញ់​គេ​តែ​ម្ខាង​បាន​យល់​អារម្មណ៍​របស់​តួ​ស្រី Jannine Weigel

  • 2018-10-17 09:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

បន្ទាប់ពីខ្សែភាពយន្តរឿង «សិស្សច្បង» ដែលមានការ​ចូលរួមសម្តែងដោយតារាចម្រៀងស្រស់ស្អាត Jannine Weigel និង​ទទួលបានការគាំទ្រយ៉ាងពេញទំហឹងនោះ ទើបឥឡូវនេះតារាចម្រៀងតូចច្រឡឹងរូបនេះ បាន​ចូលរួមសម្តែងសារជាថ្មីទៀតនៅក្នុងខ្សែភាពយន្ត «សន្សំចិត្ត សន្សំបេះដូង» (Love Score) ជាមួយ​នឹង​បុរស​សង្ហារ​ លោក​ ទូមតាម យុទ្ធថាណា បឿងក្លាង។

និយាយពីសាច់រឿងនេះវិញ​ ម្តង​នេះកញ្ញា Jannine Weigel ដូចជាកំសត់បន្តិចហើយ ព្រោះកញ្ញាលួចស្រឡាញ់​តួ​ប្រុស​ដក​ចិត្ត​មិន​រួច​ តែ​តួ​ប្រុស​បែរ​ជា​លួច​ស្រលាញ់​អ្នក​គ្រូ​ខ្លួន​ឯងទៅវិញ។នេះបើអ្នកដែលធ្លាប់លួចស្រឡាញ់គេដែរ ពេលមើលរឿងនេះគឺចាក់ដោតចំៗតែម្តង ប៉ុន្តែយើងក៏មិនដឹងដែរថាចុងក្រោយតួប្រុសអាចងាកមកមើលកញ្ញាស្រស់ស្អាតម្នាក់នេះវិញអត់។

បើ​ចង់​ដឹង​ថា​តើ​ស្នេហា​ត្រី​កោណ​នេះនឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ កុំ​ភ្លេច​ទៅ​ទស្សនា​ទាំងអស់គ្នាដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៨នេះតទៅ នៅ​គ្រប់​រោង​ភាពយន្ត​ទាំង​អស់គ្នា​ណា!


អត្ថបទ៖ Sey