ផឹក​កាហ្វេ​បណ្ដើរ​លេង​ជាមួយ​ត្រី​ដែល​ហែល​ជុំ​វិញ​ជើង​បណ្ដើរ! រក​ណា​បាន!

  • 2018-10-21 01:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​រីក​រាយ​ជាមួយ​នឹង​រសជាតិ​កាហ្វេ​ដ៏ឈ្ងុយឆ្ងាញ់ មាន​ត្រី​រាប់​រយ​ក្បាល​កំពុង​តែ​ហែល​នៅ​ជុំវិញ​ជើង​របស់​អ្នក តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

ហាង​កាហ្វេ​តែ​មួយ​គត់​ដែល​មាន​ឈ្មោះ​ថា Amix Coffee នៅ​ក្នុង​តំបន់ Tan Binh នៃ​ទីក្រុង​ហូជីមិញ​ដែល​កំពុង​តែ​ទាក់​ទាញ​ភ្ញៀវ​យ៉ាង​ច្រើន។ ហាង​កាហ្វេ​ទំហំ ២៥ ម៉ែត្រ​ការ៉េ​នេះ​បម្រើ​ជូន​ភ្ញៀវ​ពី ២០០ ទៅ ៣០០ នាក់​ក្នុង​មួយ​ថ្ងៃ​ដែល​ភាគ​ច្រើន​ជា​យុវវ័យ​ដែល​ចូល​ចិត្ត​សាក​រស​ជាតិ​កាហ្វេ​ថ្មីៗ។

កម្រិត​ទឹក​នៅ​ខាង​ក្នុង​ហាង​កាហ្វេ​នេះ​មាន​កម្ពស់ ២៥ សង់ទីម៉ែត្រ។ ទឹក​ត្រូវ​បាន​បូម​ទៅ​ក្នុង​ធុង​តម្រង​ដើម្បី​ធ្វើ​ឲ្យ​ទឹក​នោះ​ស្អាត​ជានិច្ច​និង​ស្រូប​យក​អុកស៊ីហ្សែន​គ្រប់​គ្រាន់​សម្រាប់​ត្រី។ ម្ចាស់​ហាង​កាហ្វេ Amix Coffee ឈ្មោះ Nguyen Duoc Hoa បាន​និយាយ​ថា​ហាង​កាហ្វេ​នេះ​មាន​ត្រី​នាង​ចម​ប្រហែល​ ២០០​ក្បាល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ទី២ ហើយ​ផ្នែក​ខាង​ក្រោម​នៃ​ជញ្ជាំង​ត្រូវ​បាន​គ្រប​ដោយ​ផ្ទាំង​ក្រណាត់​ម៉្យាង​ដើម្បី​កុំ​ឲ្យ​ជ្រាប​ទឹក។

យោង​ទៅ​តាម​សម្ដី​របស់​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា​គំនិត​បង្កើត​ហាង​នេះ​មក​ក៏​ព្រោះ​តែ​អាកាសធាតុ​​នៅ​ទី​ក្រុង​ហូជីមិញ​នេះ​ក្ដៅ​ដែល​គាត់​មិន​អាច​ស៊ូ​ទ្រាំ​បាន។ ម៉្យាង​វិញ​ទៀត​ បច្ចុប្បន្ន​នេះ​មាន​ហាង​កាហ្វេ​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង ដូច្នេះ​គាត់​ចង់​ធ្វើ​អ្វី​ដែល​ថ្មី ប្លែក និង​ពិសេស​ខុស​គេ៕


ប្រភព៖ thesaigontimes ប្រែ​សម្រួល៖ Sey