១០​កន្លែង​ដ៏​ស្រស់​ស្អាត​ដែល​គួរ​ទៅ​នៅ ដាណាង

  • 2018-10-20 05:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ

ការ​ទាក់​ទាញ​ដ៏​ល្អ​បំផុត​នៅ​ដាណាង​គឺ​ វត្ត​អារាម​ជា​ច្រើន​សតវត្ស​ អាគារ​អាណានិគម​បារាំង​ ក៏​ដូចជា​ឆ្នេរ​សមុទ្រ​ដ៏​ស្ងប់ស្ងាត់​ជាមួយ​ទឹក​ពណ៌​ខៀវ​ស្រងាត់ និង​ឧទ្យាន​ជាតិ​ពណ៌​បៃតង។ ទី​ក្រុង​ដាណាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាទី​ក្រុង​ទេសចរណ៍​របស់​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​លិច​ឆ្នេរ​សមុទ្រ​ដែល​ធ្វើ​ឲ្យ​អាច​មើល​ឃើញ​ទេសភាព​ថ្ងៃ​លិច​ស្រស់​ស្អាត​ជាមួយ​នឹង​ទេសភាព​ដ៏​ស្អាត​នៃ​ភ្នំ​ខៀវ​ស្រងាត់។

១. ឆ្នេរ My Khe

ឆ្នេរ My Khe ដែល​មាន​ប្រវែង​ចម្ងាយ​ប្រហែល​ ៦ គីឡូម៉ែត្រ ភាគ​ខាង​កើត​នៃ​ដាណាង។ ឆ្នេរ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ដោយ​កង​ទ័ព​អាមេរិក​ដែល​បាន​ទៅ​ទស្សនា​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម។ ឆ្នេរ​នេះ​ផង​ដែរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​មួយ​របស់​ប្រទេស​វៀតណាម។ ក្រៅ​ពី​ការ​ផ្ដល់​ជូន​នូវ​រមណីយដ្ឋាន សណ្ឋាគារ​លំដាប់​ខ្ពស់ និង​ភោជនីយដ្ឋាន​ដែល​មាន​លក់​អាហារ​សមុទ្រ​គ្រប់​ប្រភេទ ឆ្នេរ My Khe នេះ​ក៏​ជា​កន្លែង​ដ៏​ពេញ​និយម​មួយ​សម្រាប់​ការ​ដេក​ហាល​ថ្ងៃ ការ​ស្ទូច​ត្រី ការ​ជ្រមុជ​ទឹក​មើល​ត្រី ការ​ជិះ Jet Ski និង​ការ​ជិះ​ក្ដារ​លើ​ទឹក។ ភ្ញៀវ​ទេសចរ​ក៏​អាច​ពិនិត្យ​មើល​តំបន់​ដែល​ជា​បេតិកភណ្ឌ​ពិភព​លោក​ជា​ច្រើន​ដូច​ជា ទីក្រុង​បុរាណHoi An, Hue Imperial City និង​ រូងPhing Nga ដែល​ទាំង​អស់​នេះ​អ្នក​អាច​ទៅ​ទស្សនា​បាន​តាម​រយៈ​ឡាន​ក្រុង។

ទីតាំង៖​ Nguyen Van Thoai, Da Nang

២. Marble Mountains

Marble Mountains ជា​តំបន់​នៃ​ថ្ម​កំបោរ​និង​ថ្ម​កែវ​នៅ​ស្រុក​ Hoa Hai ប្រហែល​ជា ៩ គីឡូម៉ែត្រ​ខាង​ត្បូង​នៃ ដាណាង។ ភ្នំ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​ធាតុ​ទាំង​៥​ដូច​ជា Thuy Son (ទឹក) Moc Son (ឈើ) Hoa Son (ភ្លើង) Kim Son (ដែក) Tho Son (ផែនដី)។ នៅ​ទី​នោះ​ក៏​មាន​បណ្ដា​ប្រាសាទ​និង​វត្ត​អារាម​ពុទ្ធសាសនា​សតវត្ស​ទី​១៧ មាន​ទីតាំង​នៅ​តាម​ភ្នំ​ដែល​អ្នក​ស្រុក​ភាគ​ច្រើន​ទៅ​អធិស្ឋាន បួងសួង​ដើម្បី​ទទួល​បាន​សំណាង​ល្អ។ អ្វី​ដែល​ល្អ​សម្រាប់​អ្នក​ដែល​ទើប​តែ​ទៅ​ទីនោះ​ជា​លើក​ដំបូង​នោះ​គឺ​ការ​ឡើង​ភ្នំ​ដើម្បី​មើល​ទេសភាព​ដ៏​អស្ចារ្យ​នៅ​លើ​កំពូល​ភ្នំ។

ទីតាំង៖​ 9km south of Da Nang, Hoa Hai District

៣. Son Tra Mountain

Son Tra Mountain គឺ​ជា​ឧទ្យានជាតិ​មួយ​ដែល​ជា​ដង្ហើម​របស់​ដាណាង មាន​កម្ពស់ ៦៩៣ ម៉ែត្រ​លើ​នី​វ៉ូ​សមុទ្រ។ អ្នក​ដែល​ចូល​ចិត្ត​ដើរ​លេង​ព្រៃ​អាច​រីករាយ​នឹង​ព្រៃ​ឈើ​ដ៏​ស្រស់​បំព្រង​ហើយ​ក៏​អាច​ឃើញ​ប្រភេទ​សត្វ​ស្វា​កម្រ​ដូចជា​ស្វា​មុខ​ក្រហម​ជា​ដើម។ វត្ត Linh Ung មាន​ទី​តាំង​នៅ​កំពូល​ភ្នំ​នេះ​ក៏​ជា​កន្លែង​ទាក់​ទាញ​មួយ​នៅ​ដាណាង​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​រូប​ចម្លាក់​ព្រះ​ខ្ពស់​បំផុត។ វត្ត​នេះ​មាន​រូប​ពុទ្ធបដិមា​ខ្នាត​តូច​សរុប​ចំនួន ២១ នៅ​ក្នុង​ចំណោម​រូប​ចម្លាក់​ទាំង​៦៧។

ទីតាំង៖​ 12km north of Da Nang, Son Tra Peninsula

៤. ស្ពាន​នាគ

ស្ពាន​នាគ​នេះ​មាន​ប្រវែង​ ៦៦៦ ម៉ែត្រ​ជា​ស្ពាន​វែង​ជាង​គេ​នៅ​ប្រទេស​វៀតណាម។ ស្ពាន​នេះ​ឆ្លង​កាត់​ទន្លេ​ហាន​ក្នុង​រូបរាង​ជា​នាគ​មាស​ដែល​អ្នក​រស់​នៅ​ទី​នោះ​ជឿ​ថា​ជា​និមិត្តរូប​អំណាច និង​សំណាង​ល្អ។

ទីតាំង៖ Da Nang City Centre, Da Nang

៥. វត្ត Phap Lam

វត្ត Phap Lam ត្រូវ​បាន​សាង​សង់​ជា​២​ថ្នាក់​តាម​បណ្ដោយ​ផ្លូវ​ Ong Ich Khiem ដែល​មាន​ដើមឈើ​ជា​ច្រើន​ សួន​ច្បារ​ដែល​ស្អាត និង​រូប​ពុទ្ធបដិមា​ដ៏​ស្រស់​ស្អាត។ ទោះ​បី​ជា​ទីតាំង​របស់​វត្ត​នេះ​ស្ថិត​នៅ​ចំ​កណ្ដាល​ទី​ក្រុង​ដាណាង​ក៏​ដោយ ប៉ុន្ដែ​បរិយាកាស​នៅ​ទី​នោះ​គឺ​ស្ងប់ស្ងាត់​ជាមួយ​នឹង​ប្រជាជន​ដែល​កំពុង​តែ​អធិស្ឋាន​នៅ​ពេល​ព្រឹក ហើយ​ព្រះ​សង្ឃ​នឹង​ធ្វើ​ការ​ទេសនា​អំពី​ជីវិត។ ទីធ្លា​នៃ​វត្ត​មាន​រូប​សំណាក់​ព្រះពុទ្ធ​មាន​កម្ពស់ ១.១ ម៉ែត្រ។ ភ្ញៀវ​ទេសចរ​ក៏​អាច​រីករាយ​នឹង​ម្ហូប​បួស​នៅ​ភោជនីយដ្ឋាន​ក្នុង​ស្រុក​និង​តូប​ម្ហូប​ជា​ច្រើន​នៅ​ជុំ​វិញ​វត្ត​នេះ។

ទីតាំង៖ 574D Ong Ich Khiem Street, Da Nang

៦. Hai Van Pass

Hai Van Pass មាន​កម្ពស់ ៥០០ ម៉ែត្រ​ពី​លើ​នីវ៉ូ​ទឹក​សមុទ្រ។ វា​ស្ថិត​នៅ​លើ​ព្រំ​ដែន​រវាង​ខេត្ត Thua Thien Hut និង​ទីក្រុង​ដាណាង​ដែល​ជា​កន្លែង​សម្រាប់​ឲ្យ​អ្នក​អាច​គយ​គន់​ទេសភាព​ស្អាត​ៗ​នៃ​ព្រៃ​ភ្នំ។ ផ្លូវ​ហាយវ៉េ​ក៏​ត្រូវ​បាន​គេ​សាងសង់​ជា​បន្ទាយ​ដែល​សាង​សង់​ដោយ​បារាំង​ ក្រោយ​មក​ត្រូវ​បាន​ប្រើ​ជា​លេណដ្ឋាន​ដោយ​កងទ័ព​ដោយ​កងទ័ព​វៀតណាម​ខាង​ត្បូង​និង​អាមេរិក​អំឡុង​សង្គ្រាម។

ទីតាំង៖ 30km north of Da Nang

៧. សារមន្ទីរ Cham

សារមន្ទីរ Cham ជា​កន្លែង​ដែល​រំលឹក​វប្បធម៌ ជីវិត​រស់​នៅ និង​ការ​អនុវត្ត​របស់​ជនជាតិ​កុលសម្ព័ន្ធ Cham ដែល​ជា​ជនជាតិ​ដើម​វៀតណាម។ ទី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​សម័យ​អាណានិគម​បារាំង​នៅ​ឆ្នាំ ១៩១៥។

ទីតាំង៖ 02, 2 Thang 9 Street, Da Nang

៨. វិហារ​កាតូលិក Da Nang

វិហារ​កាតូលិក Da Nang​គឺ​ជា​វិហារកាតូលិក​ដែល​ប្លែក​ខុស​គេ​ទាំង​អស់​ក្នុង​ចំណោម​វិហារ​កាតូលិក​ផ្សេងៗ​ទៀត​នៅ​ប្រទេស​វៀតណាម​ដែល​មាន​អគារ​លាប​ពណ៌​ផ្កាឈូក​ បង្អួច​កញ្ចក់​ពណ៌ និង​ប៉ម​កណ្ដឹង​ដ៏​ធំ។ វិហារ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ជនជាតិ​បារាំង​នៅ​ឆ្នាំ ១៩២៣ ហើយ​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វិហារ Con Ga Church ហើយ​បម្រើ​ដល់​សហគមន៍​កាតូលិក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ វិហារ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ Tran Phu ដែល​មាន​ចម្ងាយ​ប្រហែល ១៥ នាទី​ពី​ស្ពាន​នាគ។

ទីតាំង៖ 156 Tran Phu Street, Da Nang

៩. ឆ្នេរ Non Nuoc

ចម្ងាយ​ប្រហែល​ជា ២០​នាទី​ពី​ទីក្រុង អ្នក​នឹង​ឃើញ​មាន​ឆ្នេរ Non Nuoc ទទួល​បាន​ការ​កោតសរសើរ​​ថា​ជា​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភព​លោក។ ដោយ​មាន​ឆ្នេរ​ខ្សាច់​ពណ៌​ស​ និង​រលក​តូចៗ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​លែង​កម្សាន្ត​បាន​ជា​ច្រើន​ដូច​ជា ការ​ដេក​ហាល​ថ្ងៃ ជិះJet Ski និង រីករាយ​ជាមួយ​និង​គ្រឿង​សមុទ្រ​របស់​អ្នក​តំបន់​នោះ។

ទីតាំង៖ Hoa Hai Ward, Ngu Hanh Son, Da Nang

១០. Fifth Military Division Museum of Da Nang

សារមន្ទីរ​កងពល​ទី៥ របស់​ដាណាង​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​នូវ​អតីតកាល​របស់​ប្រទេស​វៀតណាម​ដែល​បង្ហាញ​ពី​វត្ថុ​បុរាណ​សម័យ​សង្គ្រាម និង​រូបថត​ដែល​ថត​ដោយ​ទាហាន​កងពល​ទី៥។ សារមន្ទីរ​ដ៏​ធំ​នេះ​ត្រូវ​បាន​បែង​ចែក​ជា​៤​ផ្នែក​សំខាន់ៗ។

ទីតាំង៖ 1D Due Tan, Da Nang


ប្រភព៖ vietnamguide ប្រែ​សម្រួល៖ Sey