ហាង​ប៊ូហ្វេ​ថ្មី​មាន​ម្ហូប​ជាង​៣០០​មុខ​ ញ៉ាំ​បែក​ពោះ​ហ្មង!

  • 2018-10-30 05:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 49

ចន្លោះមិនឃើញ

ហាង​ប៊ុហ្វេ​ថ្មី​មាន​ម្ហូប​បែប​កូរ៉េ ចិន ជប៉ុន និង​អឺរ៉ុប ជាមួយ​នឹង​មុខ​ម្ហូប​ជាង​៣០០​មុខ។ អ្នក​អាច​ញ៉ាំ​បាន​ជា​ប្រភេទ​ស៊ុប ឬ សាច់​អាំង BBQ។ រី​ឯ ភេសជ្ជៈ​វិញ​មាន​ទាំង​ទឹក​ផ្លែ​ឈើ ទឹក​ក្រូច កាហ្វេ និង​ស្រាបៀ​ជាង​២០​ប្រភេទ។ គ្រឿង​សមុទ្រ​ ត្រីសាល់មុន​ និង​សាច់​អាំង​ម្ហូប​អាហារ​សុទ្ធ​តែ​ស្រស់ៗ មាន​បង្អែម​និង​ផ្លែឈើ​ជា​ច្រើន​មុខ​សម្រាប់​លាង​មាត់​ជាមួយ​នឹង​ការ៉េម​ត្រជាក់​ចិត្ត​ផ្ដល់​ជូន​ពិសេស។ ទីតាំង​មាន​ផាសុកភាព សេវាកម្ម​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​អារម្មណ៍​ល្អ​ក្នុង​ការ​បរិភោគ​អាហារ​ឆ្ងាញ់​ពិសា​ជា​ច្រើន​មុខ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ប្រសិន​បើ​អ្នក​រៀប​ចំ​ពិធី​ខួប​កំណើត​នៅ​ទី​នោះ អ្នក​នឹង​ទទួល​បាន​នំ​ខួប​កំណើត​ដោយ​ឥត​គិត​ថ្លៃ​ដែល​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ពី​ចុងភៅ​ចំណាន​ទៀត​ផង។

អាសយដ្ឋាន៖ ផ្លូវ​បើក​ថ្មី​លេខ១ ភូមិ១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ (ក្បែរ​កោះពេជ្រ​ ផ្សារទំនើបអីុអន១)

តម្លៃ៖ ១៩.៨ដុល្លា​សម្រាប់​មនុស្ស​ធំ​ម្នាក់ និង​ឥត​គិត​ថ្លៃ​សម្រាប់​កូនក្មេង​អាយុ​ក្រោម​៥​ឆ្នាំ

ចាប់​បើក​ពី​ម៉ោង ៤​ល្ងាច ដល់​ ១០​យប់


អត្ថបទ៖ Sey