មកមើលឈុត Halloween សាហាវដាច់គេឈ្នះ ២០០ដុល្លារនៅហាតរ៉ក់ថាព្រឺសម្បុរប៉ុណ្ណា

  • 2018-10-29 04:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

Hard Rock Cafe ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​ជប់លៀង​យ៉ាង​ពិសេស​បំផុត​សម្រាប់​អតិថិជន​ខ្លួន​ក្នុង​ឱកាស​បុណ្យ Halloween កាល​ពី​យប់​​ថ្ងៃ​សៅរ៍ ទី២៧ តុលា​កន្លង​ទៅ​នេះ អម​ដោយ​កម្មវិធី​សម្ដែង​ពិសេស​ពី​ក្រុម Live Band @ Work​ ​ការ​​ផ្តល់​ជូន​ភេសជ្ជៈ Free ១កែវ និង​រង្វាន់​ប្រាក់សុទ្ធ ២០០ដុល្លារ​ដល់​អតិថិជន​ដែល​​តែង​ខ្លួន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​​គេ​ ចូល​រួម​ក្នុង​ការ​ដើរ​ម៉ូដ Zombie Catwalk លើ​ឆាក។

បន្ទាប់​ពី​ការ​សម្ដែង​តន្ត្រី​ជា​ច្រើន​បទ​រួច​មក​ អ្នក​ដែល​តែងខ្លួន​គួរ​ឲ្យ​ខ្លាច​បំផុត​ ២រូប​ត្រូវ​បាន​អញ្ជើញ​ឡើង​លើ​ឆាក​ដើម្បី​ដើរ​បង្ហាញ​ម៉ូដ និង​រៀបរាប់​ពី​តួ​អង្គរ​របស់​ខ្លួន ហើយ​អតិថិជន​នៅ​ក្រោម​ឆាក​ជា​អ្នក​ទះដៃ​គាំទ្រ​ ដើម្បី​សម្រេច​ថា​មួយ​ណា​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ។ តាមរយៈ​ការ​ហ៊ោកញ្ជ្រៀវ​ទះ​ដៃ​គាំទ្រ​យ៉ាង​ឧឡារិក​ពី​អតិថិជន ទីបំផុត​អ្នកឈ្នះរង្វាន់ ២០០ដុល្លារ​ បាន​ទៅ​លើ​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ដែល​បាន​តែង​ខ្លួន​ជា​ Pyramid Head ​និង​កាន់​ដាវ​ធំ។

ទោះ​នេះ​ការ​កម្មវិធី​បែប​រន្ធត់​ តែ​ទាំង​ការ​សម្ដែង​ និង​តន្ត្រី បាន​ប្រែ​ក្លាយ​​បរិយាកាស​នេះ​មក​ជា​រំជើប​រំជួល​បែប​សប្បាយ​រីករាយ​ ដែល​ពោរពេញ​ដោយ​សំណើច​អឺងកងពេញមួយ​យប់​ ពិសេស​ពេល​ដែល​ក្រុមតន្ត្រី​សម្តែង​រឿង​ខ្មោច​បែប​កំប្លែងៗ និង​ការប្រកួត​ដើរ​ម៉ូដ​ដើម្បី​ឈ្នះ​រង្វាន់​នេះ​ឯង។

Hard Rock Cafe ជា​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​មួយ​មាន​នៅ ​៧៥​ប្រទេស​ទូទាំង​ពិភពលោក និង​ទើបចូលដល់កម្ពុជាកាលពីចុងឆ្នាំ២០១៧ ហើយ​ល្បី​ឈ្មោះខ្លាំង​​លើ​ការ​ផ្តល់​ជូន​អាហារ​​ និង​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ អម​ដោយ​ការ​ប្រគំ​តន្ត្រី Live band ទាន់សម័យ​ដ៏​រំជើបរំជួល​ប្លែក​គេ មាន​ទីតាំង​នៅ​ក្នុង​អគារ​ Exchange Square

សូម​តាម​ដាន​ហ្វេសប៊ុកផេក​ Hard Rock Cafe ដើម្បី​ដឹង​ពី​ Event និង​ Promotion ​ពិសេស​ជា​ច្រើន​នៅ​ខែ​ក្រោយ​ៗ​ទៀត​​។

ចង់​ដឹង​​ថា​​កម្មវិធី​នេះរន្ធត់ សប្បាយ​រីករាយ​កម្រិត​ណា តោះ! មើល​ប៉ុន្មាន​សន្លឹក​ពិសេសៗ ពី​កម្មវិធី ​៖

អ្នកដែលតុបតែងខ្លួនគួរឲ្យចាប់អារម្មណ៍បំផុតឈ្នះរង្វាន់ ២០០ដុល្លារក្នុង​ Hard Rock Halloween Party

អត្ថបទ​៖ ដេត​ លីដា