ចន្លោះមិនឃើញ

តោះ! ចុង​សប្ដាហ៍​នេះ​ទៅ​ស្ទូច​បង្កង​លេង​ហេ?

23 December, 2016

ភូមិ​ស្ទូច​បង្កង បាន​រៀប​ចំ​បរិយាកាស​ស្និទ្ធស្នាល​កក់​ក្ដៅ​សម្រាប់​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ដិ​សម្រាប់​អង្គុយ​ញ៉ាំ​អាហារ​ជួប​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ ជាមួយ​នឹង​មុខ​ម្ហូប​បែប​ខ្មែរ​ដែល​រៀប​ចំ​យ៉ាង​សម្រិតសម្រាំង​ពី​ចុងភៅ​ប្រចាំ​ហាង​។

 

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ផ្ដល់​ភាព​សប្បាយ​រីករាយ​ទៀត​គឺ​លោក​អ្នក​អាច​ជួល​សន្ទូច​អង្គុយ​ស្ទូច​បង្កង​នៅ​ក្នុង​អាង​របស់​ហាង​យក​មក​ធ្វើ​ជា​អាហារ​ស្រស់​ៗ​តាម​ចិត្ត​ចង់​បាន អាច​និយាយ​បាន​ថា​រីករាយ​ហើយ​ប្លែក​អារម្មណ៍​ម្យ៉ាង​។

 

បើ​មិន​ចង់​ស្ទូច​ដោយ​ផ្ទាល់​លោក​អ្នក​ក៏​អាច​កុម្ម៉ង់​បង្កង​ធំ​ៗ​ដោយ​ផ្ទាល់​ក៏​បាន​ដែរ ដូច្នេះ​ហើយ​មិន​ចាំ​បាច់​ទៅ​ញ៉ាំ​បង្កង​ស្រស់​ដល់​ខេត្ត​ឆ្ងាយៗ​ទៀត​ទេ គ្រប់​គ្នា​អាច​មក​ស្ទូច​បង្កង​រស់​រវើក​នៅ ភូមិ​ស្ទូចបង្កង និង​អាច​ទទួល​ទាន​អាហារ​ឆ្ងាញ់​ៗ​ជាច្រើន​មុខ​ទៀត​នៅ​ទី​នេះ​។

 

 

 

 

 

 
ចង់​ដឹង​ថា​គួរឲ្យ​ចង់​ទៅលេង​កម្សាន្ត​កម្រិត​ណា​សូម​មើល​វីដេអូ​ខាង​ក្រោម

អាសយដ្ឋាន​៖ ភូមិ​ស្ទូច​បង្កង ផ្ទះ​លេខ៥៧ ផ្លូវលេខ ៣១៣ សង្កាត់​បឹង​កក់២ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ 023 64 15 111

 

 


ចុចអានអត្ថបទដែលទាក់ទង:

មតិយោបល់