ចន្លោះមិនឃើញ

ចង់​ឆ្លង​ឆ្នាំ​ជាមួយ​ឋាន​សួគ៌​ធម្មជាតិ​ហ្អេ​?​

30 December, 2016

ពេល​ទៅ​លេង​ខេត្ត​កំពត​រាល់​ដង​ចូល​ចិត្ត​ទៅ​លេង​នៅ​កន្លែង​ណា​ខ្លះ​? ដោយ​សារ​តែ​មាន​ភាព​អំណោយ​ផល​ពី​ធន​ធាន​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កំពត​ ធ្វើ​ឲ្យ​មាន​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​យ៉ាង​សម្បូរ​បែប​ជា​ច្រើន​កន្លែង​។ ប៉ុន្តែ​ថ្ងៃ​នេះ​ Sabay Der ចង់​បង្ហាញ​អ្នក​នៅ​ទី​កន្លែង​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​ការ​លំហែ​កាយ​កាន់​តែ​សប្បាយ​រីករាយ​នាំ​ស្នាម​ញញឹម​ត្រឡប់​មក​ផ្ទះ​វិញ​។ នៅ Arcadia Backpacker Kompot ផ្តល់​ជូន​នូវ​កន្លែង​ស្នាក់​នៅ​បែប​ឯកជន ​និង​បែប​ Backpacker រួម​ជាមួយ​នឹង​ទឹក​ដង​ព្រែក​អម​ដោយ​ទេសភាព​ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត​ជា​កន្លែង​ដែល​អាច​គយគន់​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​ដ៏​រ៉ូមែនទិក​។ ថែម​ទាំង​មាន​ការ​កម្សាន្ត​ជា​ច្រើន​ទៀត​ដូច​ជា ជិះ​ទូក​កា​យ៉ាក ហែល​ទឹក​លេង​ជាមួយ​ទោង​ Russian Swing និង​ Blob ដែល​​អ្នក​ច្បាស់​ជា​ទទួល​បាន​ភាព​រីករាយ​បំភ្លេច​មិន​បាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ​ទី​នោះ​មាន​បារ​ដែល​បម្រើ​ជូន​នូវ​អាហារ​ ភេសជ្ជៈ​ ស្រាក្រឡុក គ្រប់​ប្រភេទ​ដែល​លោក​អ្នក​អាច​ជួប​ជុំ​គ្នា​យ៉ាង​ក្អាក​ក្អាយ​នា​ពេល​រាត្រី​។

 

3

 

4

 

2

 

img_0191

 

គេហទំព័រ​ ៖​ http://www.arcadiabackpackers.com
អាសយដ្ឋាន​៖ បណ្ដោយ​ផ្លូវ​ទៅ​ទឹក​ឈូ​ជិត​ដល់​សួន​សត្វ​បត់​ចុះ​តាម​ផ្លាក Arcadia Backpacker Kompot នៅ​ខាង​ស្តាំ​ដៃ​ (កំពត​)​​
ទំនាក់ទំនង​៖ 097 745 5073

សម្រាប់​អ្នក​ដែល​មិន​ស្នាក់​នៅ​ទី​នេះ​ តម្លៃ​ចូល​លេង​ទឹក​តម្លៃ​ (៥​ដុល្លារ​/ ម្នាក់​)​

រូបភាព ៖  Almightyserey

អត្ថបទ​៖ និតា


មតិយោបល់