ចន្លោះមិនឃើញ

ហ៊ាន​ជិះ Monster Trucks អត់​?

11 January, 2017

ធ្លាប់​តែ​​ឃើញ​ឡាន​ទំនើប​ៗ​​បើក​លឿន​ដូច​ហោះ​លើ​ផ្លូវ​សាធារណៈ​ តែ​​ Monster Trucks វិញ​ក៏​បើក​មិន​ចាញ់​រថយន្ត​ស្ព័រ​ទាំង​នោះ​ដែរ បើ​មិន​ជឿ​សាក​ទៅ​មើល​រឿង​ Monster Trucks ​នឹង​ដឹង​ថា​បើក​ឡូយ​កប់​ស៊េរី​ប៉ុណ្ណា​។ នៅ​ក្នុង​រឿង​នេះ​ត្រូវ​បាន​​ចូល​រួម​សម្ដែង​ដោយ​បុរស​សង្ហា​ Lucas Till ដែល​ដើរ​តួ​ជា​មិត្ត​សំឡាញ់​ដ៏​ល្អ​ហើយ​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយសត្វ​ចម្លែក​ Creech ។ ដោយ​សារ​តែ​ការ​អាណិត​ស្រលាញ់​សត្វ​ចម្លែក​នេះ​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​បាន​ពុះ​ពារ​ឧបសគ្គ​រត់​គេច​ពី​ការ​ដេញ​ចាប់​របស់​មនុស្ស​ជា​ច្រើន​សារ​ដោយ​មិន​លើក​លែង​ ហើយ​ចង់​ដឹង​ថា​ចុង​ក្រោយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​យ៉ាង​ណា​ កុំ​ភ្លេច​ទៅ​ទស្សនា​ខ្សែ​ភាព​យន្ត​ដ៏​ជក់​ចិត្ត​ដិត​អារម្មណ៍​មួយ​នេះ​នៅ​គ្រប់​រោង​ភាព​យន្ត​ចាប់​ពី​ថ្ងៃ​ទី ១២​ ខែ​មករា ឆ្នាំ​២០១៧​នេះ​ត​ទៅ​ជា​លក្ខណៈ 3D និង ​4DX​ ទាំង​អស់​គ្នា​។

 

Print

 

អត្ថបទ​៖ និតា​​​​


មតិយោបល់