ចន្លោះមិនឃើញ

កំណត់ហេតុសំខាន់​នារីៗ​គួរ​ធ្វើ

11 January, 2017

អ្នក​ខ្លះ​តែង​តែ​សរសេរ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដើម្បី​កត់​ត្រា​អនុស្សាវរីយ៍​និង​រឿង​រ៉ាវ​ជា​ច្រើន​សម្រាប់​ចងចាំ​រំលឹក​ដល់​វា​នៅ​ថ្ងៃ​ខាង​មុខ​​ ដូច​គ្នា​នេះ​ដែរ​ ថ្ងៃ​នេះ​ Sabay Der ​ចង់​ណែនាំ​នូវ​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ​មួយ​ប្រភេទ​លើ​ទូរស័ព្ទ​ដៃ​​ (iPhone) ដែល​ត្រូវ​បាន​អោយ​ឈ្មោះ​ថា « Flo Period Tracker: Period & Ovulation Tracker» វា​ជា​កម្មវិធី​ជួយ​ដាស់​តឿន​ និង​រំលឹក​អ្នក​ពី​វដ្ដ​រដូវ​ប្រចាំ​ខែ​របស់​ស្រ្តី ឬ​មិត្ត​នារី​តែង​ហៅ​ថា​ (​បង​ប្អូន​មក​លេង​) ហើយ​រក្សា​ជា​កំណត់​ហេតុ​តាម​ដាន​សុខភាព​ស្ត្រី​ៗ​ទាំង​អស់​គ្នា​។ ​លក្ខណៈ​ពិសេស​របស់​វា​​​អាច​កត់​ចំណាំ​នូវ​វដ្ដ​រដូវ​ក៏​ដូច​ជា​អារម្មណ៍ អាការៈ សកម្មភាព ដំណេក ជំហាន​នៃ​ការ​ដើរ ​ការ​ទទួល​ទាន​ និង​បរិភោគ​ទឹក​ជា​ដើម​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ដើម្បី​ទទួល​បាន​ការ​តាម​ដាន​សុខភាព​ងាយ​ៗ​ដោយ​ខ្លួន​អ្នក​ផ្ទាល់​​។  អ្នក​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ពី​កម្មវិធី​នេះ​​ ជា​ពិសេស​ការ​ទស្សន៍ទាយ​ទុក​​មុន​នា​វដ្ដ​រដូវ​​បន្ទាប់ តាម​រយៈ​រង្វាស់​ទិន្នន័យ​ដែល​បាន​បញ្ចូល​ដូច​ជា​សុខភាព ​សកម្មភាព និង​ទម្លាប់​ជា​ដើម។

 

screen696x696-1

 

screen696x696

 

 

1038369065x356

 

ទាយ​យក​ដោយ​តត​គិត​ថ្លៃ​ Flo Period Tracker: Period & Ovulation Tracker by OWHEALTH, INC.

https://appsto.re/us/Pee59.i

 

អត្ថបទ​៖ ដាលីន​


ចុចអានអត្ថបទដែលទាក់ទង:

មតិយោបល់