ចន្លោះមិនឃើញ

ដឹង​ថា​ហេតុ​អី​ឆ្កែ​សំណព្វ​ចិត្ត​អ្នក​ធ្វើ​អីចឹង​អត់​?

11 January, 2017

សត្វ​ឆ្កែ​ជា​សត្វ​ចិញ្ចឹម​ដែល​គួរ​ឲ្យ​ស្រលាញ់​និង​មាន​ភាព​ស្មោះ​ត្រង់​បំផុត​ ដូច្នេះ​ហើយ​មនោ​សញ្ចេតនា​រវាង​ម្ចាស់​និង​ឆ្កែ​តែង​តែ​ស្អិត​រ​មួត​ស្ទើរ​បាត់​មុខ​គ្នា​មិន​បាន ប៉ុន្តែ​មាន​ដែល​ដឹង​អត់​ថា​រាល់​សកម្មភាព​របស់​វា​តែង​តែ​ចង់​ប្រាប់​អ្នក​អំពី​អ្វី​មួយ​ទោះ​បី​វា​មិន​អាច​និយាយ​ចេញ​មក​បាន​ក៏​ដោយ​។​ សកម្មភាព​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ដែល​សត្វ​ចិញ្ចឹម​របស់​អ្នក​ចង់​ប្រាប់​ទៅ​កាន់​អ្នក៖

 

១​ វា​សម្លឹង​មើល​អ្នក​ដោយ​កែវ​ភ្នែក​ស្រទន់​៖

 

embeddedimg_signsyourdoglovesyou_850px_1-600x600

 

នៅ​សុខ​ៗ​ឆ្កែ​មិន​ចេះ​តែ​ប្រើ​ក្រសែ​ភ្នែក​ស្រទន់​បែប​នេះ​ដាក់​ម្ចាស់​វា​ដោយ​គ្មាន​មូលហេតុ​នោះ​ទេ​ មិន​ថា​វា​ប្រើ​ខ្សែ​ភ្នែក​បែប​នោះ​ដោយ​ត្រចៀក​វា​គ្រប់​ចុះ​ ឬ​ ដេក​ ដើរ​ ឈរ​ អង្គុយ​នោះ​ទេ​ឲ្យ​តែ​វា​ប្រើ​ភ្នែក​សម្លឹង​មើល​មុខ​អ្នក​ដោយ​ស្រទន់​បែប​ហ្នឹង​ គឺ​វា​ចង់​ប្រាប់​អ្នក​ថា​វា​ស្រលាញ់​អ្នក​ខ្លាំង​អស់​ពី​ពោះ​របស់​វា​។ ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ហើយ​អាច​ប្រើ​ក្រសែ​ភ្នែក​ស្រទន់​បែប​បង្ហាញ​ពី​ទឹក​ចិត្ត​បាន​មាន​តែ​មនុស្ស​និង​សត្វ​ឆ្កែ​ប៉ុណ្ណោះ​។​

 

២ វា​ផ្ដេក​ខ្លួន​ទៅ​លើ​អ្នក​ ៖

 

embeddedimg_signsyourdoglovesyou_850px_2-600x600

 

​​​​​​ពេល​ណា​ដែល​វា​ផ្ដួល​ខ្លួន​វា​ ឬ កៀក​កើយ​នៅ​ក្បែរ​អ្នក​វា​ចង់​ប្រាប់​អ្នក​ថា​វា​ចង់​ឲ្យ​អ្នក​ឱប​ ថើប​វា បបោស​អង្អែល​វា​។

 

៣​ វា​តាម​អ្នក​ទៅ​គ្រប់​ទី​កន្លែង​ ៖

 

embeddedimg_signsyourdoglovesyou_850px_3-600x600

 

បើ​វា​តាម​អ្នក​ស្អិត​សូម្បី​តែ​ពេល​អ្នក​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ គឺ​វា​​ចង់​ប្រាប់​អ្នក​ថា​ យើង​ជា​មិត្តភ័ក្ដិ​ដ៏​ល្អ​ជាមួយ​នឹង​គ្នា​យើង​ត្រូវ​ធ្វើ​អ្វី​ជាមួយ​គ្នា​គ្រប់​ពេល​វេលា​។

៤​ វា​ដេក​នៅ​កន្លែង​ដែល​អ្នក​គេង​ ៖​

 

 

embeddedimg_signsyourdoglovesyou_850px_4-600x600

 

ពេល​អ្នក​មិន​នៅ​ផ្ទះ​វា​ចូល​មក​ដេក​នៅ​កន្លែង​ដែល​អ្នក​គេង​ព្រោះ​វា​នឹក​ដល់​អ្នក​ ដូច្នេះ​ហើយ​មិន​បាច់​សូវ​បារម្ភ​ថា​ទុក​វា​ចោល​នៅ​ផ្ទះ​នោះ​ទេ​ វា​អាច​បន្លប់​ការ​នឹក​ដល់​អ្នក​ដោយ​ដេក​នៅ​កន្លែង​អ្នក​តែ​ម្តង​។​

 

៥ ប្រមូល​របស់​ដែល​វា​ចូល​ចិត្ត​យក​មក​ឲ្យ​អ្នក​៖

 

 

embeddedimg_signsyourdoglovesyou_850px_5-600x600

ពេល​ណា​ដែល​វា​ពាំ​យក​របស់​ដែល​វា​ចូលចិត្ត​មក​ឲ្យ​អ្នក​ វា​ចង់​ចែក​រំលែក​សេចក្ដី​សុខ និង​ភាព​សប្បាយ​រីករាយ​របស់​វា​ជាមួយ​នឹង​អ្នក។​

 

៦​ វា​ដឹង​ថា​អ្នក​មិន​សប្បាយ​ចិត្ត​​ ៖

 

embeddedimg_signsyourdoglovesyou_850px_6-600x600

ដោយ​សារ​សត្វ​ឆ្កែ​និង​មនុស្ស​មាន​ទំនាក់ទំនង​នឹង​គ្នា​មាន​រយៈ​កាល​ជាង​១៥០០០ ឆ្នាំ​មក​ហើយ​ វា​អាច​ទទួល​ដឹង​អារម្មណ៍​នៅ​ពេល​អ្នក​មិន​សប្បាយ​ចិត្ត​ដោយ​ក្លិន​របស់​អ្នក​ ហើយ​វា​ព្យាយាម​បង្ហាញ​អាកប្បកិរិយា​លើក​ទឹក​ចិត្ត​អ្នក​ លួង​លោម​អ្នក​កុំ​ឲ្យ​ពិបាក​ចិត្ត​ទៀត​ព្រោះ​វា​មិន​ចង់​ឃើញ​អ្នក​នៅ​ក្នុង​សភាព​នោះ​ទេ​។

 

៧ វា​លិឍ​មុខ​ ឬ ជើង​របស់​អ្នក​៖

 

embeddedimg_signsyourdoglovesyou_850px_7-600x600

 

ពេល​ខ្លះ​ការ​លិឍ​​មុខ​ លិឍ​ដៃ​ជើង​របស់​អ្នក​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​របស់​ពួក​វា​បាន ហើយ​ក៏​ជា​ការ​បង្ហាញ​ថា​អ្នក​គឺ​ជា​អ្នក​ផ្តល់​ភាព​ទំនុក​ចិត្ត​និង​សុវត្ថិភាព​ដល់​ពួក​វា​ផង​ដែរ​។ រាល់​ពេល​ដែល​វា​លិឍ​អ្នក​ដទៃ​ ឬ​ជា​ពិសេស​ក្មេង​ៗ​នោះ​ព្រោះ​វា​គិត​ថា​វា​ក៏​ជា​សត្វ​ចិញ្ចឹម​គួរ​ឲ្យ​ស្រលាញ់​របស់​ក្មេង​​ៗ​ដែរ​។

 

៨​ វា​ចូល​ចិត្ត​ឲ្យ​អ្នក​សរសើរ​វា​៖

 

 

embeddedimg_signsyourdoglovesyou_850px_8-600x600
​​​​​​​​

ដែល​អត់​ពេល​ខ្លះ​ថា​ឲ្យ​វា​បន្តិច​បន្តួច​វា​ខឹង រត់​បាត់​? សត្វ​ឆ្កែ​វា​ចូលចិត្ត​ឲ្យ​អ្នក​និយាយ​ល្អ​ពី​វា​ជា​ពិសេស​ពី​មនុស្ស​ដែល​វា​ស្រលាញ់​ព្រោះ​ពួក​វា​ចូលចិត្ត​ទទួល​បាន​អារម្មណ៍​គេ​យក​ចិត្ត​ទុក​ដាក់​និង​ស្រលាញ់​វា​ធំ​ៗ​។​

 

៩ វា​ភ្ញាក់​ផ្អើល​ពេញ​ផ្ទះ​ពេល​អ្នក​មក​ដល់​ផ្ទះ​៖​

 

embeddedimg_signsyourdoglovesyou_850px_9-600x600
មិន​ថា​អ្នក​គ្រាន់​តែ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ដើម្បី​បោស​សំរាម​សោះ​ក៏​វា​ត្រេក​អរ​ លោត​ចង់​បាក់​ក នោះ​បង្ហាញ​ឲ្យ​ដឹង​ថា​វា​ចង់​ចំណាយ​ពេល​វេលា​ជាមួយ​អ្នក ​ទោះ​វា​មិន​អាច​និយាយ​បាន​ តែ​វា​ជា​ភាសា​ថា​វា​នឹក​អ្នក​ ហើយ​សប្បាយ​រីករាយ​ដែល​បាន​នៅ​ជិត​អ្នក​​​។

 

ប្រភព​៖ http://www.littlethings.com


មតិយោបល់