ចន្លោះមិនឃើញ

មុន​សម្រេចចិត្តពត់ធ្មេញគួរដឹងពីចំណុច​នេះ

11 January, 2017

រំពត់​ធ្មេញ ( Dental Braces ) និយាយ​អោយ​សាមញ្ញ​​គឺ សំដៅ​ទៅ​​​លើ​ការ​ពត់​តម្រឹម​ធ្មេញ​អោយ​ស្អាត​ និង​ត្រង់​ជួរ​ដែល​ជំនួយ​ដល់​​​​ការ​ខាំ ទំពា និង​ទាក់​ទង​ទៅ​នឹង​សុខភាព​មាត់​ធ្មេញ​ផង​ដែរ​។
ខាង​​ក្រោមនេះជាប្រភេទ​នៃ​ការ​ពត់​ធ្មេញ​សម្រាប់​យុវវ័យ​ដែល​កំពុង​តែ​​ពេញ​និយម៖

 

១. ដង្កៀប​ដែក​ /​ ដង្កៀប​បុរាណ (​ Metal braces​ / Traditional Braces) 

 

bracesmetal

 

– មានតម្លៃ​ថោក

– អាចប្ដូរ​ពណ៌​តាម​ចំណង់​ចំណូល​ចិត្ត​

– ងាយ​នឹង​កត់​សម្គាល់​មើល​ឃើញ​ច្បាស់

 

២   ដង្កៀប​ពុម្ភ​ប្លាស្ទិក​ថ្លា​ (​ Invisalign )

 

invisalign

 

– ដោះ​ដូរ​បាន​រៀង​រាល់ ​២ ​សប្តាហ៍

– សឹង​តែ​មើល​មិន​ឃើញ​

– ទទួល​ទាន​ចំណី​អាហារ​ ឬ ភេសជ្ជៈ​តាម​ចំណូល​ចិត្ត

– មិន​អាច​ប្រើ​លើ​ករណីធ្មេញ​ធ្ងន់ធ្ងរ​

– ប្រើ​បាន​តែ​លើ​មនុស្ស​ពេញ​វ័យ និង​មនុស្ស​វ័យ​ជំទង់ ​មិន​មែន​កុមារ​

– មានតម្លៃ​ថ្លៃ

– ដោះចេញចូលបានតែងាយ​បាត់ ​

– ការ​ព្យាបាល​មាន​រយៈ​កាល​យូរ

 

៣ ដង្កៀប​ជិត​អណ្ដាត ( Lingual Braces )

 

lingual-braces

 

-ដូច​នឹង​ដង្កៀប​ដែក​តែ​មាន​ខ្សែ​តែ​នៅ​ខាង​ក្នុង

– មើល​មិន​ឃើញ​ពី​ខាង​ក្រៅ

-​ ពិបាក​សំអាត​

– តម្លៃ​ថ្លៃ

– មិន​អាច​ប្រើ​លើ​ករណី​ធ្ងន់ធ្ងរ

– ការ​ប្រើ​លើក​ដំបូងមាន​ការលំបាកបន្តិច​

– ត្រូវតម្រូវ​ឡើង​វិញ​នូវ​ការ​ប្រែប្រួល​ជា​ញឹកញាប់ហើយ​យូរ​

 

៤​ ដង្កៀប​សេរ៉ាមិច ( Ceramic Braces​ )

 

ceramic_braces

 

– មិន​ងាយ​ចាប់អារម្មណ៍មើលឃើញ​

– ពត់​ធ្មេញ​រហ័សជាង​ដង្កៀប​ពុម្ព​ប្លាស្ទិក​ថ្លា ( Invisalign )

– ថ្លៃ​ជាង​ដង្កៀប​ដែក

– ដង្កៀប​ងាយ​នឹង​ជាប់​ប្រឡាក់

 

ប្រភព​៖ http://www.oralb.com/embraceit/types-of-braces

 

ដាលីន​


ចុចអានអត្ថបទដែលទាក់ទង:

មតិយោបល់