ចន្លោះមិនឃើញ

ផ្កាស្លាក្រោមអង្គការ

12 January, 2017

សូមអញ្ជើញមកចូលរួមឲ្យបានកុះករ ក្នុងកម្មវិធីសម្ពោធគម្រោង ផ្កាស្លា ជាមួយនឹងការតាំងពិព័រណ៍ និងការសម្តែងសិល្បៈរបាំប្រពៃណីខ្មែររឿង ផ្កាស្លា របស់ក្រុមសិល្បៈសុភីលីន។

ទីកន្លែង ​​​​​​​​​​​​​​​ សាលសន្និសីទចតុម្មុខ
កាលបរិច្ឆេទ ថ្ងៃសុក្រ ទី២០ និងថ្ងៃសៅរ៍ ទី២១ ខែមករា វេលាម៉ោង ៧ ល្ងាច
ថ្ងៃអាទិត្យ ទី២២ ខែមករា វេលាម៉ោង ៤ រសៀល

សំបុត្រចែកជូនដោយមិនគិតថ្លៃ នៅមុខសាលសន្និសីទ ចតុម្មុខ ចាប់ទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧
ឬទូរស័ព្ទមកលេខ ០៧៧ ៩៤៥ ០១៥ ឬ ០៧៧ ៩៨៦ ០១៥ ដើម្បីយកសំបុត្រ

សូមអញ្ជើញមកមុនម៉ោងដើម្បីទស្សនាពិព័រណ៍ដែល​​​រៀបចំ​​​ឡើង​​​ដោយ​​​អង្គការ ក្តីករុណា។​​​ ពិព័រណ៍បើក​​​២ម៉ោងមុនការសម្តែងសិល្បៈ។

ប្រធានបទនេះមិនស័ក្តសមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ ឡើយ!

“ផ្កាស្លាក្រោមអង្គការ” គឺជាគម្រោងសំណងស្នើនៅចំពោះមុខសាលាក្តីខ្មែរក្រហមក្នុងសំណុំរឿង០០២/២ ដើម្បីជាប្រយោជន៍ដល់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងនេះ។ គម្រោងនេះបានទទួលជំនួយថវិកាពី ភ្នាក់ងារអភិវឌ្ឍន៍និងសហប្រតិបត្តិការ នៃប្រទេសស្វ៊ីស និង ក្រសួងអភិវឌ្ឍន៍និងសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសអាល្លឺម៉ង់។
សម្រាប់ពត៌មានបន្ថែម៖ចុចទីនេះ

 

15965215_1328742867198959_2589123354697599026_n

 


ចុចអានអត្ថបទដែលទាក់ទង:

អ្នកនឹងចូលចិត្ត

មតិយោបល់