ចន្លោះមិនឃើញ

បោះតង់ដើម្បីជួយសហគមន៍

12 January, 2017

កម្ម​វិធី​ចុះ​ជួយ​សហគមន៏​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ទី​២៨​២៩ ខែ​ មករា​ទទួល​បាន​ទាំង​ភាព​សប្បាយ​រីក​រាយ ថែម​ទាំង​បាន​ជួយ​ដល់​សហគមន៍​ទៀត​ផង។ ដើម្បី​ជួយ​សហគមន៍​មួយ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​  CAMID Explorerបាន​ចុះ​ទៅ​ជួយ​បង្រៀន​ពី​ការ​រៀប​ចំ​តំបន់ ទឹក​ធ្លាក់​ស្ទឹង​ក្បាល​ពង្រូល និង​រៀប​ចំ​កម្មវិធី​បោះ​តង់​នេះ​ទ្បើង​ដើម្បី​ជួយ​ដល់​សហគមន៍​ ដើម្បី​ចូល​រួម​កម្ម​វិធី​នេះ ​ត្រូវ​បង់​ថវិការ​ចំនួន​ ២៥​ដុល្លា​ក្នុង​ម្នាក់ លោក​អ្នក​នឹង​ទទួល​បាន​អាហា​ពេល​ល្ងាច​មួយ​ពេល​ និង​តង់មួយ​សម្រាប់​គេង​ពី​នាក់ និង​ពូក​មួយ​សំរាប់​មនុស្ស​ម្នាក់​ សម្រាប់​អាហារ​ទឹក​ផ្សេងៗ​ទៀត លោក​អ្នក​ត្រូវ​រៀប​ចំ​ដោយ​ខ្លួន​ឯង ថវិការ​ទាំង​នេះ​យក​ទៅ​ចំណាយ​សម្រាប់​ផ្ដល់អាហារ​មួយ​ពេល​ដល់​លោក​អ្នក នឹង​ឧបត្ថម​ដល់​អ្នក​សហគមន៍​ទាំង​អស់​ដែល​ចុះ​ជួយ​រៀប​ចំ​តំបន់​ទឹក​ធ្លាក់ មាន​ដូច​ជា​ផ្លូវ​ធ្វើ​ដំណើរ​ នឹង​បរិស្ថាន​ជុំវិញ​តំបន់​នោះ ដើម្បី​ឲ្យ​ក្លាយ​ជា​តំបន់​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ ​នឹង​មាន​បន្ទប់​ទឹក​តែ​គ្មាន​ភ្លើង​អគ្គិសនី​ទេ​សម្រាប់​អ្នក​ចូល​រួម​ត្រូវ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ហើយ​អាច​ទៅ​ដល់​ទីតាំង​បាន​ដោយ​ម៉ូតូ រឺ​ឡាន​ប្រភេទ4×4 រឺ​ឡាន​ខ្ពស់ បើ​សិន​ជា​ធ្វើ​ដំណើរ​ដោយ​ឡាន​ទៅ​ចត​នៅ​ផ្ទះ​សហគមន៍​រួច​ដើរ​ចំងាយ​៥គីឡូ ទៅ​កន្លែង​ទឹក​ធ្លាក់​។ រួស​រាន់​ទ្បើង​ជួយ​ដល់​សហគមន៍​ទាំង​អស់​គ្នា​ដើម្បី​ធនធាន​ធម្មជាតិ​ប្រទេស​ជាតិ​ខ្មែរ​យើង។ សម្រាប់​ពត៌​មាន​បន្ថែម ៖ចុច​ទី​នេះ​

 

15896379_946970138767407_1488634560282085184_o

 

15994720_946970162100738_6359548330471526998_o

 

15972532_946971565433931_9152124114369740176_o

 

15994744_946970188767402_8132141714463536199_o

 

15995258_946972452100509_2442394337775534980_o

 

 


ចុចអានអត្ថបទដែលទាក់ទង:

អ្នកនឹងចូលចិត្ត

មតិយោបល់