ចន្លោះមិនឃើញ

មូលហេតុដែលអ្នកណាក៏ចង់ទៅលេងឌូបៃ

17 March, 2017

Dubai គឺ​ជា​ទី​ក្រុង​មួយ​ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​ទៅ​ដើម្បី​ឲ្យ​ភ្លឺ​ភ្នែក​ថា​ស្ថាបត្យកម្ម​នៅ​ទី​នោះ​វា​អស្ចារ្យ​យ៉ាង​ណា​​ មាន​ទាំង​អគារ​ធំ​ៗ​មហិមា​លេច​ឡើង​នៅ​កណ្ដាល​ទី​ក្រុង​បុរាណ​ដ៏​អស្ចារ្យ​ទៀត​ផង។ ទាំង​នេះ​គឺ​ជា​កន្លែង​ដែល​អ្នក​មិន​គួរ​មើល​រំលង​បើ​អ្នក​មាន​ឱកាស​ទៅ​ដល់​ឌូបៃ ៖

 

១ អគារ​​ Burj Kalifa

 

The Burj Khalifa stands in Dubai

អគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក កំពស់៨២៨ម៉ែត្រ​ គឺ​ថា​ខ្ពស់​កប់​ពពក​តែ​ម្តង។​ នៅជាន់ទី១៤៨​ យើង​អាច​ញ៉ាំ​អាហារ​យ៉ាង​ឆ្ងាញ់​ ជាមួយ​បរិយាកាស​ជុំវិញ​គឺ​សុទ្ធ​តែ​ពពក​ចឹង​ហ្មង ​។
២ កោះ​សិប្បនិមិត្ត​ Palm Jumeirah

 

fotos-extraordinarias-del-mundo-dubai

កោះ​សិប្បនិមិត្ត​ធំ​ជាង​គេ​លើ​លោក​មាន​រាង​ដូច​ដើម​ត្នោត ដែល​ទេសចរ​ក្នុង​តំបន់​ចូលចិត្ត​ទៅ​ណាស់​។ មូល​ហេតុ​អាច​មក​ពី​នៅ​លើ​កោះ​សំបូរ​ដោយ​សណ្ឋាគារ​ប្រណិត​ៗ ជាមួយ​និង​តម្លៃ​ថ្លៃ​កប់​ពពក ដូច​ជា​ ​Waldorf Astoria, Fairmont, One&Only, Jumeirah Zabeel Saray​ ជាដើម ឬ​ក៏​អាច​មក​ពី​កោះ​នេះ​មាន​ទេសភាព​ដូច​ទៅ​នឹង​មហា​សមុទ្រ Atlantic ក៏​ថា​បាន ។
៣ អណ្តូង​រ៉ែ ឌូបៃ

 

17204516_1498589940185883_1906451316_n
ឌូបៃ ជា​កន្លែង​ដែល​ល្បី​ថា​សំបូរ​ដោយ​អគារ​ខ្ពស់​កប់​ពពក​តែ​តាម​ពិត​ទៅ​បេះដូង​ពិត​ប្រាកដ​របស់ ឌូបៃ គឺ​អណ្ដូង​រ៉ែ​ទៅ​វិញ​ទេ។​​ វា​ជា​តំបន់​ស្នូល​សេដ្ឋកិច្ច​ដែល​គេ​ធ្លាប់​ជីក​យក​គជ​ខ្យង​និង​នេសាទ តែ​ឥឡូវ​វា​បាន​ប្តូរ​ទៅ​ជា​សារ​មន្ទីរ​ឌូបៃ​វិញ​ហើយ វា​ក៏​មាន​ផ្សារ​លក់​មាស ក្រណាត់ និង​គ្រឿង​ម្ទេស​បែប​អារ៉ាប់​នៅ​ទីនោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ​កុំ​ភ្លេច​ជិះ​ទូក​តាម​ទន្លេ​កាត់​តំបន់​រ៉ែ​នេះ​ព្រោះ​តម្លៃ​សំបុត្រ​ត្រឹម​តែ​​ ១ AED ទេ បើ​គិត​ទៅ​ប្រហែល​១៥០០​រៀល​យើង​ហ្នឹង ។

 

៤ វាលខ្សាច់​ Arabian

 

image41

ចំណាយ​ពេល​មិន​ដល់​២០​នាទី​ផង​បើ​ជិះ​ពី​ទី​ក្រុង​មក​វាល​ខ្សាច់​នេះ​ វា​ជា​តំបន់​ទេសចរណ៍​មុន​គេ​បង្អស់​របស់​ ឌូបៃ នៅ​ទី​នេះ​អ្នក​អាច​ជិះ​ឡាន ម៉ូតូ ឬ​ស្គី​លើ​ខ្សាច់​ក៏​បាន​ បន្ទាប់​មក​ចាំ​ទៅ​ភ្លក់​បាប៊ីឃ្យូ​រសជាតិ​ដើម​របស់​អារ៉ាប់ ហើយ​ចាំ​គូស​​ Henna នៅ​លើ​ដៃ​និង​​ទៅ​ជិះ​អូដ្ឋ​លេង​ ។

 

៥ ផ្សារ​​ Outlet village

 

outletvillage

ផ្សារ​នេះ​ជា​សំណង់​តាម​បែប​អ៊ីតាលី​នៅ​លើ​ដី​ដ៏​ធំ​ ទំហំ​២៥០០០​ម៉ែត្រ​កា​រេ​ឯណោះ​។ គ្រប់​ការ​រចនា​របស់​ផ្សារ​នេះ​គឺ​ធ្វើ​តាម​ទី​ក្រុង​តូច​មួយ​ឈ្មោះ​ San Gimignano នៅ​ Tuscany ប្រទេស​អ៊ីតាលី​​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​​ UNESCO នៅ​ឆ្នាំ​១៩៩០​។ ក្រៅ​ពី​សំណង់​ដ៏​ទាក់ទាញ​នៅ​ទីនេះ​អ្នក​អាច​ទិញ​ឥវ៉ាន់​ប្រេ​ន​ៗ​ក្នុង​តម្លៃ​សមរម្យ​ទៀត​ផង ព្រោះ​មាន​ការ​បញ្ចុះ​តម្លៃ​ស្ទើរ​តែ​គ្រប់​រដូវ​កាល​ទៅ​ហើយ​ក្នុង​មួយ​ឆ្នាំ​ៗ ​។

 

ប្រភព៖​ visitdubai.com

ប្រែ​សម្រួល ៖ ដាលីន


ចុចអានអត្ថបទដែលទាក់ទង:

មតិយោបល់