ចន្លោះមិនឃើញ

ចិញ្ចឹម​តែ​ឆ្កែ​ឆ្មា​ដដែល​ៗ សាក​ចិញ្ចឹម​សត្វ​ទាំង​នេះ​ម្តង​មើល

17 March, 2017

ការ​ចិញ្ចឹម​សត្វ​អាច​ជួយ​បន្លប់​ភាព​អផ្សុក ហើយ​ក៍​ជា​ទម្លាប់​មួយ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ផង​ដែរ​។ ឃើញ​ថា​ភាគ​ច្រើន​អ្នក​ចិញ្ចឹម​សត្វ​នៅ​តាម​ផ្ទះ​ចូលចិត្ត​តែ​ចិញ្ចឹម​ឆ្កែ​ ឆ្មា ចុះ​មាន​ដឹង​ថា​មាន​ប្រភេទ សត្វ​អី​ខ្លះ​ទៀត​អត់​ដែល​គេ​និយម​ចិញ្ចឹម​ដែរ​ ? បើ​ចង់​ដូរ​រសជាតិ​ខ្លះ យើង​មក​ទស្សនា​ប្រភេទ​សត្វ​ចិញ្ចឹម​ពេញ​និយម​ផ្សេង​ៗ​ទាំង​អស់​គ្នា៖

១. សត្វ​ទន្សាយ

 

pet 1

ជា​ប្រភេទ​សត្វ​ចិញ្ចឹម​ដែល​ស្លូតបូត​និង​គួរ​អោយ​ស្រលាញ់ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ថែ​រក្សា​បន្តិច​ ព្រោះ​ពួក​វា​អាច​នឹង​ងាយ​ឈឺ។

២.សត្វ​សេក

 

pet 3

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រភេទ​បក្សី សត្វ​សេក​គឺ​ជា​ជម្រើស​ដ៍​ល្អ​ដោយ​វា​វៃ​ឆ្លាត ហើយ​មាន​ពណ៌​ចម្រុះ​ស្រស់​ស្អាត​មែន​ទែន​។

៣. កូន​កណ្ដុរ​ហេម​ស្ទើ​ (Hamster)

 

pet 2

ជា​ប្រភេទ​កូន​កណ្ដុរ​ដែល​មាន​ពណ៌​គួរ​អោយ​ស្រលាញ់​។ ប្រភេទ​សត្វ​នេះ​មាន​ទំហំ​តូច​អាច​ចិញ្ចឹម​ដោយ​មិន​សូវ​ត្រូវ​ការ​កន្លែង​ធំ​ក៏​ប៉ុន្តែ​ពួក​វា​រពឹស​ខ្លាំង​នៅ​ពេល​យប់​អាច​នឹង​បង្ក​សំឡេង​រំខាន​ខ្លះ​ៗ​ដែរ​។

៤.  ត្រី

 

Goldfish swimming just below the surface of the water

ក្រៅ​ពី​សត្វ​ជើង​៤ និង​សត្វ​បក្សី​​សត្វ​ត្រី​ក៏​ជា​សត្វ​ដែល​គេ​និយម​ចិញ្ចឹម​ដែរ ​ដោយ​ម្ចាស់​មិន​បាច់​បារម្ភ​ខ្លាច​វា​រត់ រឺ​ហោះ​លេង​ទៅ​ណា​បាត់​ឡើយ។

៥. សត្វ​អណ្ដើក

 

pet 4

សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​រាង​ប្លែក អត់​ចូល​ចិត្ត​អី​Cute Cuteវិញ អាច​សាក​ល្បង​ចិញ្ចឹម​ជាមួយ​នឹង​ប្រភេទ​សត្វ​អណ្ដើក​វា​ប្លែក​បន្តិច​ហើយ​មាន​អាយុ​វែង។

 

៦. បង្កួយ

 

-font-b-Lizard-b-font-Needlework-DIYdiamond-font-b-painting-b-font-5D-cross-stitch
ប្រភេទ​នេះ​គឺ​ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រភេទ​ពួក​ល្មូន​ដែល​ធន់​មិន​ងាយ​ឈឺ​ផ្ដាស​នោះ​ទេ​។
អត្ថបទ៖ ដាលីន


ចុចអានអត្ថបទដែលទាក់ទង:

មតិយោបល់