ចន្លោះមិនឃើញ

អផ្សុក អត់​ដឹង​មើល TV Show អី​មែន ?

17 March, 2017

ពេល​ទំនេរ​ពី​រៀន​ ឬ​ធ្វើ​ការ​ហើយ​ហត់​ អផ្សុក ធុញ​ថប់ ចង់​មើល​រឿង​ភាគ    តែ​អត់​ដឹង​គួរ​មើល​រឿង​អី​មែន​? មិន​អី​ទេ​ កុំ​ស្តុក​ចិត្ត​ Sabay Derអាច​ជួយ​ណែនាំ​បាន។

១ Game of Thrones

 

 

GoT 1

 

GoT

 

GoT 2

 

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​លឺ​ពី​រឿង​នេះ​ហើយ​មែន​ទេ​ ដោយ​សារ​តែ​រឿង​នេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​មែន​ទែន​។​ Game of Thronesនិយាយ​ពី​គ្រួសារ​មួយ​ចំនួន​ក្នុង​វណ្ណៈ​ខ្ពង់ខ្ពស់​ ដែល​ឈ្លោះ​គ្នា​ដណ្ដើម​អំណាច​ និង​រាជ​បល្ល័ង្គ​។ ឈុត​ឆាក​ក្នុង​រឿង​បើ​​បាន​បើក​មើល​មួយ​ភាគ​ហើយ ដឹង​តែ​ត្រូវ​ត​ទៅ​មុខ​រហូត​អត់​ចេះ​ធុញ។​
២ The Vampire Diaries

 

TVD

 

 

TVD 1

 

រឿង​នេះ​មាន​ចំនួន​៨​វគ្គ សម្រាប់​ទស្សនិកជន​ដែល​ចូល​ចិត្ត​រឿង​បែប​បិសាច​ជញ្ជក់​ឈាម ​និង​ស្នេហា​រ៉ូមែនទិក​។ រឿងរ៉ាវ​ក្នុង​រឿង​ពី​១​ភាគ​ទៅ​១​ភាគ​គួរ​អោយ​ចង់​តាម​ដាន​ ជា​ពិសេស​តួ​នី​មួយ​ៗ​សុទ្ធ​តែ​ស្អាត​ៗ​គួរ​អោយ​ឈ្លក់​វង្វេង​។
៣ Friends

 

Friends 1

Friendsគឺ​ជា​រឿង​ភាគ​ដែល​មាន​សរុប​ចំនួន​១០​វគ្គ​។ រឿង​នេះ​គឺ​ជា​រឿង​បែប​កំប្លែង​ដែល​មើល​​មិន​ចេះ​នឿយណាយ​ ព្រោះ​ថា​សើច​ឥត​ល្ហែ​។​ សាច់​រឿង​គឺ​និយាយ​អំពី​មិត្តភ័ក្ដិ​ចំនួន​៦​នាក់​ដែល​តែងតែ​នៅ​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​ ហើយ​ពួក​គេ​ចូល​ចិត្ត​និយាយ​ឌឺ​ដង​គ្នា​ដែល​ធ្វើ​អោយ​អ្នក​ទស្សនា​សើច​ចុក​ពោះ​។
៤ The Originals

 

The Originals 1

 

 

The originals

 

The Originals ពី​ដំបូង​គឺ​នៅ​ក្នុងThe Vampire Diaries តែ​ដោយ​សារ​តែ​ការ​គាំទ្រ​នូវ​តួ​អង្គ​របស់​The Originalsពេក ក៏​អ្នក​ដឹក​នាំ​រឿង​ផលិត​រឿង​មួយ​ផ្សេង​ដាច់​ដោយ​ឡែក​។ The Originalsគឺ​ជា​ប្រភេទ​បិសាច​ជញ្ជក់​ឈាម​ដែល​កើត​មុន​គេ​បង្អស់​ ជា​ដើម​កំណើត​នៃ​បិសាច​ជញ្ជក់​ឈាម​ដ៏​ទៃ​ទៀត​​ហើយ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​។ រឿង​នេះ​ផ្ដោត​ទៅ​លើ​​គ្រួសារ​ការ​ដណ្ដើម​អំណាច​គ្រប់គ្រង​ទី​ក្រុង និង​ស្នេហា​រ៉ូមែនទិក​ផង​ដែរ។ អ្នក​ដែល​ចូលចិត្ត​រឿង​បិសាច​ជញ្ជក់​ឈាម​ កុំ​រំលង​រឿង​នេះ​អោយ​សោះ​ណា​។
៥ The Walking Dead

 

Walking dead 2

 

 

walking dead

 

The Walking Deadគឺ​ថា​ល្បី​ខ្លាំង​មែន​ទែន​សឹង​តែ​គ្រប់​គ្នា​ហើយ​ដែល​ធ្លាប់​លឺ​ពី​ចំណង​ជើង​នេះ​។ រឿង​នេះ​និយាយ​អំពី​ការ​រាតត្បាត​នៃ​ zombieដែល​គ្រប់​គ្នា​គិត​ថា​វា​ជា​ភាព​វិនាស​នៃ​ពិភព​លោក​។​ យ៉ាង​ណា​មិញ​តួ​អង្គ​Rick Grimesបាន​ដឹង​នាំ​អ្នក​តស៊ូ​មួយ​ក្រុម ប្រយុទ្ធ​ជាមួយ​ zombies ​ដើម្បី​បន្ត​ជីវិត​រស់​ទៅ​មុខ​ទៀត​។ តើ​ចង់​ដឹង​ថា​គេ​ការពារ​ខ្លួន​ពី​ zombiesដ៏​គួរ​អោយ​ខ្លាច​យ៉ាង​ម៉េច​ខ្លះ​នោះ​ កុំ​ភ្លេច​មើល​ និង​តាម​ដាន​រឿង​នេះ​ណា​!
ពេល​ជ្រើស​រើស​មើល​រឿង​ណា​មួយ​ក្នុង​ចំណោម​រឿង​ទាំង​៥​នេះ​ហើយ​  ធានា​ថា​ដឹង​តែ​លែង​ស្គាល់​ពាក្យ​ថា​ស្ត្រេស​ និង​អផ្សុក​ទៀត​ហ្មង!

អត្ថបទ​៖ ដេមី


ចុចអានអត្ថបទដែលទាក់ទង:

មតិយោបល់