គ្រឿង​សមុទ្រ​បាន​ក្លាយ​ជា​ប្រភេទ​អាហារ​ដែល​កំពុង​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​គ្នា​នា​ពេល​បច្ចុប្បន្ន តែ​សំខាន់​ទាល់​តែ​គ្រឿង​សមុទ្រ​មាន​ភាព​ស្រស់​ទើប​អាហារ​នោះ​ឆ្ងាញ់​ហើយ​សំខាន់​គឺ​តម្លៃ​ផង​ដែរ​។ ថ្ងៃ​នេះ​ Sabay Der នឹង​ណែនាំ​អាហារដ្ឋាន​មួយ​កន្លែង​ឈ្មោះ​ រក្សា ពន្លឺ​ ពេជ្រ​ដែល​មាន​បម្រើ​ជូន​នូវ​ម្ហូប​គ្រឿង​សមុទ្រ​ជា​ច្រើន​ប្រភេទ​ដូច​ជា​បង្គា​ ក្តាម​ថ្ម ក្តាម​សេះ​ មឹក ងាវ​ជា​ដើម​ដែល​ស្រស់​ៗ​ពេល​ញ៉ាំ​បាន​ដឹង​ថា​ឆ្ងាញ់​ប៉ុណ្ណា​។ អ្នក​អាច​កុម្ម៉ង់​ជា​មុខ​ម្ហូប​ជា​ច្រើន​មុខ​ហើយ​ក៏​មាន​អាហារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ជាមួយ​នឹង​ភេសជ្ជៈ​ក៏​មាន​តម្លៃ​សមរម្យ​ដូច​គ្នា​ដែរ សម​ល្មម​នឹង​បរិយាកាស​ញ៉ាំ​អាហារ​ជួប​ជុំ​គ្នា​ពេល​ល្ងាច​ដ៏​ល្អ​មួយ​ កុំ​ភ្លេច​ទៅ​ភ្លក់​មើល​គ្រឿង​សមុទ្រ​នៅ​ទី​នេះ​ទាំង​អស់​គ្នា​ណា ​!!

 

DSC00676

 

 

DSC00664

 

 

DSC00633

 

DSC00706

 

អាសយដ្ឋាន ៖ ផ្ទះ​លេខ ១៥០ ផ្លូវ​លេខ​៦៣ (ផ្លូវ​ត្រសក់​ផ្អែម) សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ ភ្នំពេញ​​​

អត្ថបទ ​៖ និតា