រឿង “Mechanic: Resurrection” ចាប់​បញ្ចាំង​ហើយ​បាន​ទៅ​មើល​នៅ?

  • 2016-09-01 09:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ខ្លះ​ចូល​ចិត្ត​ទស្សនា​រឿង​បែប​បាញ់​ប្រហារ វ៉ៃ​គ្នា​សាហាវៗ គឺ​រឿង “Mechanic: Resurrection” ​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ថ្ងៃ​នេះ​ហើយ​បាន​ទៅ​មើល​នៅ?

 

 

ខ្សែ​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម​និង​បាញ់​ប្រហារ​ថ្មី​របស់​អាមេរិក​រឿង “Mechanic: Resurrection” គឺ​ជា​វគ្គ​បន្ត​ពី​រឿង “The Mechanic” ​(ចេញ​ឆ្នាំ​២០១១)។ ដឹកនាំ​​ដោយ Dennis Gansel ភាពយន្ត​ថ្មី​នេះ​ចូលរួម​សម្ដែង​ដោយ​តារា​ជើង​ខ្លាំង​ទាំង​នៅ​ហូលីវូដ និង​អាស៊ី ដូច​ជា Jason Statham (តួ​រឿង “Expendables” និង “Fast&Furious”), Tommy Lee Jones, Jessica Alba និង​តារា​ក្បាច់​គុន​ចិន Michelle Yeoh។

 

 

ផ្ទៃ​រឿង​ក្នុង​វគ្គ​ថ្មី​នេះ​នឹង​បង្ហាញ​ពី​បេសកកម្ម​របស់​តួ​ប្រុស Arthur Bishop (សម្ដែង​ដោយ Jason Statham) ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​​ទៅ​សម្លាប់​មនុស្ស​ចំនួន​៣លើក និង​ត្រូវ​រៀប​ចំ​ឧបាយកល​យ៉ាង​ណា​ឲ្យ​ការ​សម្លាប់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ ឧប្បត្តិហេតុ។ ប៉ុន្តែ Bishop បង្ខំ​ចិត្ត​ធ្វើ​បាន​តែ ២លើក​ប៉ុណ្ណោះ ក៏​រៀប​ចំ​ល្បិច​បក​មក​សម្លាប់​សត្រូវ​ដែល​ធ្វើ​បាប​សង្សារ​របស់​ខ្លួន​វិញ។

 

https://www.youtube.com/watch?v=36uU7jItAWU&list=PL1K6lw-gYqNj1xKxziYOw-iMPv6ym_yBK

 

ចង់​ដឹង​សាច់​រឿង​ទាំង​មូល​មាន​ភាព​ជក់ចិត្ត​យ៉ាង​ណា​នោះ ​កុំ​ភ្លេច​កក់​សំបុត្រ​ទុក ប្រយ័ត្ន​អស់​កន្លែង​អង្គុយ​ណា!