សាច់អាំងជ្រលក់ឈីសស្រស់ៗនៅសារាំងហេ

  • 2017-01-13 02:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកចូលចិត្តញាំសាច់អាំងថ្មីៗស្រស់ៗធានាថានឹងត្រូវចិត្តជាមួយកន្លែងមួយនេះជាក់ជាមិនខាន។ សារាំងហេគឺជាភោជនីយដ្ឋានមួយដែលមាន សាច់អាំងឈ្ងុយឆ្ញាញ់ អាំងដោយខ្លួនឯងក្តៅៗ។ អ្វីដែលពិសេសសម្រាប់ទីកន្លែងមួយនេះ ដែលធ្វើអោយវាខុសពីកន្លែងដ៍ទៃនោះគឺ  “ឈីសស្រស់ៗ”  ដាក់រំលាយនៅលើឆ្នាំង BBQ ស្រាប់ ដែលយើងអាចយកសាច់មកជ្រលក់មូល ផ្តល់នូវរសជាតិប្លែកមាត់។ គ្រឿងផ្សំនៅទីនេះគឺបានមកពីប្រទេសកូរ៉េ មានទាំងគីមឈីទុកញាំផ្ទាប់ជាមួយសាច់អាំងទៀតផង។ ហាងសាច់អាំងសារាំងហេ មានទីតាំងនៅលើ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ទល់មុខសកលវិទ្យាល័យលីមកុកវីង) បើកលក់ជារៀងរាល់ថ្ងៃពីម៉ោង១០ព្រឹកដល់ម៉ោង១០យប់។

 

 

 

 

 

អត្ថបទ៖ ដាលីន