មាន​ស្បែក​ជើង​ចាស់ៗ កុំ​បោះចោល!!!

  • 2017-03-21 03:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែកជើង​ដែល​យើង​មាន​ស្រាប់​ប្រើ​ហើយ ៤ ៥ដង​មាន​អារម្មណ៍​ថា​ធុញ​ហ្នឹង​ម៉ូដ​ដដែលៗ មាន​ពេល​ទំនេរ​កុំ​ទុក​អត់​ប្រយោជន៍​អាច​ច្នៃ​ទៅ​ជា​ម៉ូដ​ផ្សេង​ទៀត​តាម​តែ​ចិត្ត​យើង​ចូល​ចិត្ត​ហើយ​ពាក់​ចេញ​ទៅ​ធានា​ស្អាត​មិន​ចាញ់​ស្បែកជើង Brand Brand ប៉ុន្មាន​ទេ។

 

ចឹង​ហើយ​ថ្ងៃ​នេះ Sabayដើរ សូម​បង្ហាញ​ពី​ការ​ច្នៃ​ម៉ូដ​ស្បែកជើង​៤​ម៉ូដ​ផ្សេង​ៗ គ្នា​សង្ឃឹម​ថា​មិត្តៗ​នារី​បាន​ឃើញ​ហើយ​អាច​ធ្វើ​តាម​បាន។

 

 

តោះ! ចង់​ដឹង​ថា​ស្បែកជើង​ទាំង៤​ម៉ូដ​ស្រស់​ស្អាត​កម្រិត​ណា​សូម​មើល​វីដេអូ​ខាង​ក្រោម​ទាំងអស់​គ្នា៖

 

១. ម៉ូដ​​បិទ​កំណាត់​ប៉ាក់ គ្រាន់​តែ​យើង​មាន​កំណាត់​ប៉ាក់​ដែល​សល់​ពី​ការ​កាត់អាវ​យក​មក​បិទ​លើ​ស្បែក​ជើង​ហើយ​តុបតែង​អង្កាំ​ពី​លើ​បន្តិច​ជា​ការ​ស្រេច។

https://www.youtube.com/watch?v=ZqQWHzHVAjU&feature=youtu.be

 

២. ម៉ូដ​បិទ​ផ្កា ម៉ូដ​នេះ​គ្រាន់​តែ​កាត់​យក​តែ​ផ្កា​កំណាត់​ប៉ាក់​យក​មក​ធ្វើ​ជា​កញ្ចុំ​ផ្កា​ហើយ​ដេរពីលើ និង​បិទអង្កាំនៅ​ពី​លើ​ស្បែកជើង​កាន់​តែ​ស្អាត។

 

 

https://www.youtube.com/watch?v=9FZr5KzPxJM&feature=youtu.be

៣. ម៉ូដបិទ​បូ ម៉ូដ​នេះ​គ្រាន់​តែ​ច្នៃ​ពី​អាវ​ចាស់ៗ ឲ្យ​សម​នឹង​សាច់​ស្បែកជើង​ជា​រៀង​បូ ហើយ​យក​មក​បិទ​ពី​លើ​ស្បែកជើង​រួច​ជា​ស្រេច។

 

https://www.youtube.com/watch?v=0AWSSWyxHRM&feature=youtu.be

៤. ម៉ូដ​ដាក់​ជាយ​កំណាត់​ប៉ាក់ និង​អង្កាំ

 

https://www.youtube.com/watch?v=gNwk_2RaFCk&feature=youtu.be

អត្ថបទ៖ សុខ​អូន