យិន​តា​ហ្វូ​តុង​យុាំបែប​ថៃ​មួយ​ឆ្នាំ​ងត្រឹម​តែ៣ម៉ឺន​រៀល​ញ៉ាំ​បាន​ដល់​ទៅ៤នាក់

  • 2017-03-22 02:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវ​នេះ​មិន​បាច់​ជិះ​ឡាន​ទៅ​ដល់​ប្រទេស​ថៃ​ញ៉ាំ​យិន​តាហ្វូ​​តុងយុាំ​ទេ ថ្មីៗ​នេះ​មាន​នៅ​ភ្នំពេញ​ហើយ​បើ​និយាយ​ពី​រសជាតិ​ឆ្ងាញ់​ជាប់​ចិត្ត ជូរ ហឹរ ប្រៃ ផ្អែម​បន្តិច​ញ៉ាំ​ម្ដង​ហើយ​ចង់​ញ៉ាំ​ម្ដង​ទៀត។

អ្នក​នឹង​ទទួល​បាន​បរិយាកាស​ប្លែក អាហារ​ជា​ច្រើន​មុខ​រសជាតិ​បែប​ថៃ​ពិតៗ នេះ​ក៏​ជា​ជម្រើស​ងាយ​ស្រួល​មួយ​ទៀត​ក្នុង​ការ​ណាត់​ជួប​មិត្តភ័ក្ដិ​ល្ងាចៗ​អី ព្រោះ​អ្នក​អាច​ពិបាក​រាល់​ពេល​ណាត់​ជួប​គ្នា​តែ​បែរ​ជា​មិន​ដឹង​ថា​ត្រូវ​ទៅ​ញ៉ាំ​អី ដូច្នេះ​អាច​ទៅ​ផ្ទះ​យុាំ​មី​ម៉ាម៉ា​បាន​ធានា​ថា​រសជាតិ​ឆ្ងាញ់​ជាប់​ចិត្ត​មិន​សាក​មិន​ដឹង​។ ​

យិន​តាហ្វូ​តុងយុាំ​មួយ​ឆ្នាំង​អ្នក​អាច​ញ៉ាំ​បាន​ដល់​ទៅ៣ ឬ៤​នាក់ ​តម្លៃ​តែ៣ម៉ឺន​រៀល យិន​តាហ្វូ​តុង​យុាំ​​ភ្នំ​ភ្លើង​ញ៉ាំ​បាន៥ឬ៦នាក់​តម្លៃ៥ម៉ឺន​រៀល ស៊ុប​គ្រឿង​សមុទ្រ​តុងយុាំ​​តម្លៃ២ម៉ឺន​រៀល យ៉ាំ​មី​សួរ​គ្រប់​មុខ និង​យុាំ​​មី​ម៉ាម៉ា​គ្រប់​មុខ​តម្លៃ ៧ពាន់​រៀល។

ក្រៅ​ពី​មុខ​ម្ហូប​ប៉ុន្មាន​មុខ​ខាង​លើ​នេះ នៅ​មាន​មុខ​ម្ហូប​ប្លែក​ៗ​ផ្សេងៗ​ជា​ច្រើន​មុខ​ទៀត។ បើ​អ្នក​ចាប់​អារម្មណ៍​សូម​ទៅ​ផ្ទះ​យ៉ាំ​មី​ម៉ាម៉ា ផ្លូវ​កម្ពុជាក្រោម​ជាប់ The Pizza Company ទូរសព្ទ៖015 999 299/ 070 870 800

 

១​ យិន​តាហ្វូ​តុងយុាំ

 

 

២ ស៊ុប​គ្រឿង​សមុទ្រ​តុងយុាំ​

 
 

៣ យុាំ​មី​សួរ​គ្រប់​មុខ ​

 
 

គ្រាន់​តែ​ឃើញ​រូបភាព​ក៏​ចង់​ស្រក់​ទឹក​មាត់​ដែរ កុំ​ភ្លេច​ទៅ​ភ្លក់ទាំងអស់គ្នាណា!

 

សូម​ទស្សនាវីដេអូខាងក្រោមនេះ

https://www.youtube.com/watch?v=yH6n8r9dHo4&feature=youtu.be

 

អត្ថបទ ៖ សុខអូន