គន្លឹះពិសេសរើស Laptop មួយ​ទឹក​ មុនពេលទិញ

  • 2017-04-04 01:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទិញ​របស់របរ​ប្រើប្រាស់​ពិតជា​សំ​ខាន់​ណាស់។ តួយ៉ាង​ការ​ទិញ​គ្រឿង​អេ​ឡិ​ច​ត្រូ​និក​ ​មួយ​ទឹក​ជាដើម​ដូចជា ទូរ​សព្ទ កុំព្យូទ័​រលើ​តុ កុំព្យូទ័រ​យួរ​ដៃ និង​របស់របរ​ជាច្រើន​ទៀត​ដែល​យើង​​គួរ​យល់ដឹង​ជៀសវាង​ទិញ​ខុស​។

 

 

​ ​Sabay ដើរ នឹង​លើក​យក​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់ដឹង​មុន​ពេល​ទិ​ញ Laptop មួយ​ទឹក​៖​

  • ​តើ​អ្នក​ទិញ​ប្រើលើ​ត​ម្រូ​វ​ការ​អ្វី​?​
  • ​តើ​អ្នក​ចង់​ទិញ​កុំ​ព្យូ​ទ័​រ​ម៉ាក​អ្វី​?​
  • ​កំណត់​កញ្ចប់​ទឹកប្រាក់​ដែល​អ្នក​ចង់​ទិ​ញ​
  • ​ឆែក​មើល​តម្លៃ​លើ​ទីផ្សារ​មុន​ពេល​មក​ទិ​ញ​
  • ​គុណភាព​នៃ​ថ្ម កាន់​ថ្ម ឬ​អត់​
  • ​អេក្រង់​នៃ Laptop នោះ​ឆ្កូត ឬ​ដាន​អេក្រង់​អត់​
  • ​មើល​លើ​ជំនាន់ CPU, ទំហំ RAM, Hard disk, VGA
 

​- ត្រួត​ពិ​និត្យ​លើ Keyboard ទាំងអស់​តើ​មាន​ខូច​មួយ​ណា​អត់​

  • ​ធ្វើ​តេស្ត​លើ USB Port ដំណើរការ​ឬ​អត់​
  • ​ធ្វើ​តេស​លើ Network Port​ដំណើរការឬ​អត់​
  • ​ភ្ជាប់ WiFi ដើម្បី​ដឹង​ថា​ដំណើរការ​ឬ​អត់​
  • ​បើក Webcam សាកមើល​
 

 

​- សាក Restart ឬ Shutdown មើល​ថា​មាន​បញ្ហា​អត់​

​- សួរ​រក Adapter Original បើ​អ្នកលក់​មាន​

​- សួរ​អ្នកលក់​បើ​ទិញ​កុំ​ព្យូ​ទ័​រ មាន​បាន​របស់​បន្ថែម​អ្វី​ទៀត​អត់ (​បើ​អ្នក​ទិញ​នៅ​ហាង​កុំ​ព្យូ​ទ័​រ​)​

​ជា​ចុងក្រោយ​បន្ទាប់ពី​ឆែក​មើល​អស់ហើយ​នោះ កុំ​ភ្លេច​ត​ថ្លៃ​អ្នកលក់​ក្រែង​បាន​ចុះ​ថ្លៃ​ខ្លះ​។​ ​ ​

 

 

រៀប​រៀង​ដោយ៖ ពិចិត្រ