គ្រូ​ល្បី ជ័យ ថាវី បង្ហាញ​បច្ចេកទេស​ប្រើ​សារធាតុគីមី លាង​សារធាតុ​គីមី​ពី​បន្លែ

  • 2017-04-05 09:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើ​ថ្នាំ​គីមី​បាញ់​លើ​បន្លែ ជា​វិធី​ការពារ​ និង​កម្ចាត់​សត្វ​ល្អិត​ចង្រៃ ​ដ៏​ពេញ​និយមរបស់​ប្រជាកសិករ ប៉ុន្តែ​ទង្វើ​នេះបាន​​​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង ដល់​សុខភាព​អ្នក​ទទួល​ទាន។ ដោយ​មើល​ឃើញ និង​ចង់​ឱ្យ​ប្រជាជន​ខ្មែរ យល់​ដឹង​ពី​បញ្ហា​នេះ ​លោកគ្រូ​ ជ័យ​ ថាវី ប្រធាន​ដេប៉ាត់ម៉ង់​​គីមី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​បង្ហាញ​បច្ចេកទេស​ ប្រើ​សារធាតុគីមី លាង​សារធាតុ​គីមី​ពី​បន្លែ ប្រកប​ដោយប្រសិទ្ធភាព​ខ្ពស់។

 

 

បន្លែ​ណា​មាន​​សត្វ​ល្អិត​ស៊ី​ស្លឹក បង្ហាញ​ថា ជា​បន្ថែ​ធម្មជាតិ ប៉ុន្តែ​មិន ​១០០% ទេ ដោយ​​លោកគ្រូ ជ័យ ថាវី ប្រាប់​ក្នុង​ន័យ​ថា មេ​មិន​ដែល​នៅ​ក្រោម​កូនឡើយ។

 

“យើង​ចំណាំ​ឱ្យ​បន្លែ​ណា​ដង្កូវ​ស៊ី​ច្បាស់​ជា​ធម្មជាតិ តែ​អ្នក​ដាំ​ខ្លះ​ឆ្លាត ​សត្វ​ល្អិត​ស៊ី​ហើយ បាន​បាញ់​ថ្នាំតាមក្រោយ។ អ៊ីចឹង​វិធី​ដែល​ល្អ មាន​តែ​ប្រើ​ទឹក​លាង​បន្លែ សូលុយស្យុង ប៉ូតាស្យូម ពែម៉ង់កាណាត"។

 

 

របៀប​ប្រើ

 

-ទឹក​សូលុយស្យុង ប៉ូតាស្យូម ពែម៉ង់កាណាត ១ មីលីលីត្រ ប្រើ​ទឹក ១ លីត្រ (ទឹក​ប៉ុន្មាន​លីត្រ ត្រូវ​ដាក់​​សូលុយស្យុង​ប៉ុណ្ណឹង​ដែរ​) -ត្រូវ​ត្រាំ​បន្លែ​រយៈ​ពេល ១០ នាទី -បន្ទាប់​មក លាង​សម្អាត​បន្លែ​ដោយ​ប្រើ​ទឹក​ស្អាត ២ ឬ ៣ ដងជា​ការ​ស្រេច។ នោះ​បន្លែ​​ដែល​មាន​ជាតិ​គីមី នឹង​ប្រែ​ក្លាយ​​ជា​បន្លែ​ធម្មជាតិ គ្មាន​ជាតិ​ពុល

 

លោក​បន្ត​ថា ទឹក​លាង​បន្លែ​នេះ គឺ​អាច​លាងជម្រះ​សារធាតុ​គីមី​ ចេញ​​ពី​បន្លែបាន​ ១០០%។ "យើង​ប្រមូល​បន្លែ​នៅ​ភ្នំពេញ​ជាពិសេស​ផ្សារដើមគរតែ​ម្ដង មក​ធ្វើ​ពិសោធន៍។ លទ្ធផល​បង្ហាញ​ថា យើង​​បាន​ជោគជ័យ។ យើង​បាន​ធ្វើ​ពិសោធ​រយៈ​ពេល ៦ ខែ ហើយ​ទឹក​លាង​បន្លែ​នេះ​ទៀត​សោត​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ឡើយ...មិន​ពាក់​ស្រោម​ដៃ​ក៏​បាន"។

 

ទស្សនា​វីដេអូ!

 

https://www.youtube.com/watch?v=resESJOx1Hk&feature=youtu.be

 

ការ​បង្ហាញ​របស់​ជ័យ ថាវី បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ នៅ​ហាង​បម្រើសេវា​ម្ហូបអាហារ​ និង​ដឹកជញ្ជូន​ដល់​ទី​កន្លែង​ "ខ្ទឹមស" ដែល​នឹង​​បើក​ឱ្យ​ដំណើរ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ ហើយ​នេះ​ក៏​ជា​​លើក​ទី​មួយដែរ ដែល​លោក​គ្រូ​គីមីវិទ្យាបាន​ធ្វើបទបង្ហាញ​បង្ហាញ។

ម្ចាស់​ហាង​ "ខ្ទឹមស" លោក ប៉ែន មិថុនា ​ប្រាប់ Sabay ថា ការ​បង្ហាញ​នេះក៏​ដោយ​សារ​តែ ​មិន​សូវ​ជា​មាន​ហាង​ច្រើន​ទេ ដែល​ប្រើ​ទឹកលាង​បន្លែ​សូលុយស្យុង ប៉ូតាស្យូម ពែម៉ង់កាណាត។ ម្យ៉ាងចង់​បង្ហាញថា ​​​ក្រៅ​បម្រើ​អាហារ​ដល់​ភ្ញៀវ ម្ចាស់​ហាង​ក៏​ត្រូវ​គិត​ ដល់​សុខភាព​អតិថិជន​ជា​ចម្បង​ផង​ដែរ។

 

 

លោក​បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ "អ្នកណា​ក៏​អាច​ធ្វើ​អាហារ​ឆ្ងាញ់​ដែរ តែ​អ្វី​ដែល​សំខាន់​គឺ​សុខភាព និង​អនាម័យ"។ ​

បើ​ប្រិយមិត្ត​ចង់​បាន​ព័ត៌មាន​លំអិត​ពីទឹក សូលុយស្យុង ប៉ូតាស្យូម ពែម៉ង់កាណាត អាចទាក់ទង​ម្ចាស់ហាងលោក ប៉ែន មិថុនា ០១២ ៧៧៧ ០៨៤ ឬលោកគ្រូ ជ័យ ថាវី ០១៦ ៨៣ ៨៣ ៧៩៕

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូប​ទូរសព្ទ​ដៃ