iPhone ជាប់​គាំង ភ្លេច​លេខ​កូដ​មុខ​អេក្រង់ អាច​សាកល្បង​វិធី​នេះ​ មិន​បាច់​អស់​លុយ!

  • 2017-04-06 02:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់​ថា​អ្នក​មាន​ iPhone ​​រមែង​ដាក់ Passcode នៅ​លើ​អេក្រង់ដើម្បី​បង្កើន​សុវត្ថិភាពប្រើប្រាស់។ ដោយឡែក​បើ​​ភ្លេច​ឫ​ជាប់​គាំង​ដោយ​ប្រការ​ណា​មួយ​ ច្បាស់កើត​កង្វល់​ហើយ​ចុងក្រោយ​​​រត់​ទៅ​រក​ជាង​មិន​ខាន​​។

 

 

តាម​ពិត​មាន​​វិធី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ គឺ​ងាយៗ​មែន​ទែន​ ឱ្យ​តែ​អ្នក​មាន​កុំព្យូទ័រ​មួយ​នៅ​ផ្ទះ​ជា​ការ​ស្រេច​បាត់​ទៅ​ហើយ​។

នេះវិធី Restore ទូរសព្ទ​ iPhone នៅ​ពេល​ជាប់​គាំង​ឫ​ភ្លេច​កូដ​សម្ងាត់។

 

 

 

  • បើក​កម្ម​វិធី iTunes
 

 

 

  • ដោត​ iPhone ទៅ​ក្នុង​កុំព្យូទ័រ​ រួច​ដាក់​ iPhone ទៅ​ក្នុង​មុខងារ DFU Mode (ចុច Home + Power ឱ្យ​ជាប់​ប្រហែល ៥ វិនាទី​ដល់​រលត់​អេក្រង់​ហើយ​ដក​ម្រាម​ដៃ​ពី​ប៊ូតុង Power ដោយ​រក្សា​ម្រាម​ដៃ​ចុច​ឱ្យ​ជាប់​លើ​ប៊ូតុង Home ប្រហែល ៥​ វិនាទី​ទៀត​ដល់​អេក្រង់​ងងឹត​ឈឹង​តែ​ម្ដង​) សម្រាប់​ iPhone 4/5/6 (ចុច​ Volume Down + Power ឱ្យ​ជាប់​ប្រហែល ៥ វិនាទី​ដល់​រលត់​អេក្រង់​ហើយ​ដក​ម្រាម​ដៃ​ពី​ប៊ូតុង Power ដោយ​រក្សា​ម្រាម​ដៃ​ចុច​ឱ្យ​ជាប់​លើ​ប៊ូតុង Volume Down ប្រហែល ៥ វិនាទី​ទៀត​ដល់​អេក្រង់​ងងឹត​ឈឹង​តែ​ម្តង) សម្រាប់ iPhone 7/7 Plus
 

 

 

  • ​ភ្លាម​នឹង​ឃើញ​លោត​ផ្ទាំង​មួយ​ ហើយ​សូម​ចុច OK
  • ចុច​យក​ពាក្យ​ Restore iPhone
 

 

  • យក​ពាក្យ​ Restore and Update
  • លោត​ផ្ទាំង​មួយ​ទៀត​ចុច​ពាក្យ​ Next > Agree
 

 

  • ពេល​នោះ​អ្នក​នឹង​ឃើញ​កំណែ Firmware iOS ជំនាន់​ចុង​ក្រោយ​បង្អស់​កំពុង​លោត​ដំណើរការ
  • ក្រោយ​ពេល​ដំណើរការ​ចាប់ iPhone នឹង​ធ្វើ​ការ​ Restore ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង​។
 

 

 

ករណី​បើ​ប្រិយមិត្ត​ជួប​បញ្ហា ឫ​មាន​ចម្ងល់​ត្រង់​ណា​មួយ​ ដែល​មិន​ច្បាស់​ អាច​ផ្ដល់​សំណួរ​តាម​រយៈ​ប្រអប់​ Comment ខាង​ក្រោម Sabay Der នឹង​ឆ្លើយតប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

 

ប្រែសម្រួល៖ កៅ រក្សា