អ្នក​ចូលចិត្ត​ស្ងៀម​ស្ងាត់​ ឥឡូវ​នៅ​ជប៉ុន​បើក​ដំណើរ​ការ​ Silent Taxi ទៀត​!

  • 2017-04-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ជា​ជំពូក​មនុស្ស​ស្ងៀម​ស្ងាត់ ហើយ​បាន​ទៅ​លេង​ប្រទេស​ជប៉ុន​ នេះ​អាច​ជា​ព័ត៌មាន​ល្អ​បំផុត​។ ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​ប្រទេស​ជប៉ុន​មួយ​មាន​ឈ្មោះ​ថា Miyako Taxi បាន​ចាប់​ផ្តើម​បើក​ដំណើរការ​ប្រភេទ​តាក់ស៊ី​ស្ងៀមស្ងាត់ ឫ​យើង​អាច​ហៅ​បាន​ Silent Taxi ដែល​វា​ជា​សេវា​តម្រូវ​ឱ្យ​អ្នក​បើកបរ​រថយន្ត​មិន​និយាយ​​អ្វី​ទាំង​អស់​ទៅ​កាន់​អតិថិជន​។

យោង​តាម​ប្រភព​គេហទំព័រ​មួយ​បាន​បញ្ជាក់​ថា​ ប្រភេទ​​តាក់ស៊ី​ខាង​លើ​មិន​ខុស​ពី​តាក់ស៊ីដទៃ​ទៀត​ដោយ​គ្រាន់​តែ​អ្នក​បើក​បរ​មិន​និយាយ​អ្វី​ទាំង​អស់​ លើក​លែង​តែ​ពាក្យ​ស្វាគមន៍​ដំបូង​ទៅ​កាន់​អ្នក បញ្ជាក់​ពី​ផ្លូវ​គោលដៅ​ដែល​អ្នក​ត្រូវ​ទៅ និង​ក្នុង​ករណី​បន្ទាន់​ណា​មួយ​ប៉ុណ្ណោះ​។

បញ្ជាក់​ថា​មាន​ប្រមាណ ១០ រថយន្ត​ហើយ​ដែល​កំពុង​ដំណើរ​ការ​សេវា​ខាង​លើ​ក្នុង​ទី​ក្រុង​ក្យូតូ​ប្រទេស​ជប៉ុន​ នៃ​រថយន្ត​តាក់ស៊ី​ធម្មតា​ទាំង ៣៥៤ គ្រឿង​ទៀត​របស់​ក្រុមហ៊ុន Miyako ។

ខាង​ក្រុមហ៊ុន​ផ្ទាល់ ក៏​បាន​ថ្លែង​ថា​ តាម​ការ​កត់​សម្គាល់​របស់​ពួក​គេ​ អតិថិជន​អ្នក​ជិះ​មួយ​ចំនួន​គាត់​មិន​ចូលចិត្ត​ការ​និយាយ​លេង​សើច​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​ចង់​ទទួល​បាន​ភាព​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​មាន​ភាព​ស្ងប់ស្ងាត់​មួយ​ប៉ុណ្ណោះ​ឯង​។

ប្រភព៖ mashable


ប្រែសម្រួល៖ កៅ រក្សា