ហាង​កាហ្វេ​ល្អ​ដាច់​គេ​ទាំង​៥​នៅ​ភ្នំពេញ

  • 2017-04-20 10:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ហាង​កាហ្វេ​ឥឡូវ​មិន​ខ្វះ​ទេ តែ​ក៏​ពិបាក​នឹង​រក​កន្លែង​អង្គុយ​ដែរ ពេល​ដែល​ចង់​ទៅ​អង្គុយ​ជជែក​លេង​​ជាមួយ​មិត្តភ័ក្ដិ ​ឬ​ធ្វើ​ការ​បែប​បន្ធូរ​អារម្មណ៍​អី​ហ្នឹង​ ពេល​ខ្លះ​​ទៅ​តែ​កន្លែង​ដដែល​ៗ​រហូត​។ ដើម្បី​កុំ​ឲ្យ​ស៊ាំ​ចិត្ត​ជាមួយ​បរិយាកាស​ដដែល​ សាក​ងាក​មើល​ហាង​កាហ្វេ​ទាំង​៥​ខាង​ក្រោម​នេះ​ម្តង​មើល៍​ ៖ ​​

1. Java Cafe & Gallery

ទី​នេះ​គឺ​ជា​ហាង​កាហ្វេ​បែប​អឺរ៉ុប​ដំបូង​គេ​ដែល​បើក​នៅ​ស្រុក​ខ្មែរ​ដែល​ម្ចាស់​ហាង​គាត់​ជា​មនុស្ស​ចូល​ចិត្ត​សិល្បៈ ដូច​នេះ​នៅ​ជាន់​លើ​គឺ​មាន​ការ​តាំង​នូវ​គំនូរ​ជា​ច្រើន​ទៀត​ផង​។

2. The shop

ហាង​កាហ្វេ​មួយ​នេះ​គឺ​បើក​មក​ជាង​១៥​ឆ្នាំ​ហើយ​ អ្វី​ដែល​នាំ​ឲ្យ​ហាង​នេះ​មាន​ភ្ញៀវ​ទៅ​មិន​ដាច់​ដោយ​សារ​តែ​នំប៉័ង​ដែល​ដុត​បាន​យ៉ាង​ល្អ​របស់​ពួក​គេ​ ម៉្យាង​ទៀត​ម្ហូប​របស់​ហាង​នេះ​គេ​សរសើរ​ថា​ជា​ម្ហូប​​ដែល​ឆ្ងាញ់​និង​មិន​ប៉ះ​ពាល់​ដល់​សុខភាព​ទៀត​ផង។ ជា​ពិសេស​នោះ​​ជា ​The shop ជា​ហាង​ធ្វើ​សូកូឡា​តែ​មួយ​គត់​នៅ​ភ្នំពេញ​នេះ។

3. Brown Cafe

 Brown ​ជា​ហាង​កាហ្វេ​មួយ​ដែល​ជោគជ័យ​បំផុត​ក្នុង​ចំណោម​ហាង​កាហ្វេ​ដែល​បង្កើត​ដោយ​ខ្មែរ​ទាំង​អស់​ ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​វប្បធម៌​ហាង​កាហ្វេ​បែប​អឺរ៉ុប​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​យើង​ចំពោះ​មនុស្ស​សម័យ​ថ្មី​។

4. La Chronique

ជា​ហាង​កាហ្វេ​មួយ​ដែល​ក្មេង​ពេញ​និយម​ទៅ​​ តែ​ការ​តុប​តែង​គឺ​ប្លែក​ដោយ​មាន​ការ​រៀប​ចំ​បែប​ខ្មែរ​ជំនាន់​បារាំង​នៅ​ទសវត្ស​ទី​៦០។

5. Starbucks

ចង់​សាក​រសជាតិ​កាហ្វេ​បែប​អន្តរជាតិ ហើយ​មាន​​ការ​តុប​តែង​បែប​ស្រឡះ​ភ្នែក​មើល​ទៅ​ទូលាយ​ ដែល​ងាយ​ស្រួល​ក្នុង​ការ​អង្គុយ​លេង​ជជែក​គ្នា​លេង​និង​មិន​សូវ​ថ្លង់​។​

ប្រភព៖​ theculturetrip


អត្ថបទ៖ ភារី