ផ្សារ​រាត្រី​ដែល​មិន​គូរ​រំលង​នៅ​ពេល​ទៅ​លេង​ទីក្រុង​បាង​កក

  • 2017-04-13 01:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​រាត្រី​ដ៏​​ល្បី​នៅ​ក្នុង​ទីក្រុង​បាងកក​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​គួរ​រំលង​ពេល​បាន​ទៅ​ដល់​ទី​នោះ​។​​មាន​ការ​ដាក់​តាំង​លក់​ទំនិញ​ អាហារ​ បារ​និង​ការ​ចាក់​ភ្លេង​កំដរ​អារម្មណ៍​ដល់​អ្នកដំណើរ​។ផ្សារ​រាត្រី​ដែល​ពេញ​និយម​​នៅ​ទីក្រុង​បាងកក​ ចាប់ផ្តើម​ពី​ម៉ោង​ ៥ល្ងាច​រហូត​ដល់​ពាក់កណ្ដាល​អាធាត្រ ហើយមានលក់​ទំនិញគ្រប់ប្រភេទ ថោកៗ​ទៀតផង។

Rod Fai Market

ចាប់​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដល់​​ ថ្ងៃអាទិត្យ​​ ផ្សារ​រាត្រី​ Rod Fai Market ដែល​មាន​​ស្តង់​​ទំនិញ​ជា​ច្រើន​បាន​ដាក់​លក់ នូវ​ស្បែក​ជើង​ ស្តង់​សំលៀក​បំពាក់ ស្តង់​អាហារ​ និង​មាន​បារ​នៅ​ទី​នោះ​ផង​ដែរ ។អ្នក​នឹង​​រីករាយ​ក្នុង​ការ​ដើរ​កម្សាន្ត​និង​ទិញ​ទំនិញ​ក្នុង​ពេល​តែមួយ។

Opening Hours: 17:00 - midnight (Thurs-Sun)
Location: Srinakarin Road Soi 51 (behind Seacon Square)

JJ Green Market

​​​JJ Green Market ជា​កន្លែងshoppingដ៏​អស្ចារ្យ​​ដែល​បែង​ចែក​ម្ខាង​ជា​ស្តង់​ទំនិញ​ និង​ម្ខាង​​ជា​តំបន់​ដើរ​កម្សាន្ត​ផឹកស៊ី ដែល​មាន​ទីតាំង​នៅ​ចំណត​ឡាន។អ្នក​អាច​​ទំនិញ​ថោក​ៗ ទំនិញ​មួយ​ទឹក​(​សំលៀកបំពាក់) និងមាន​ស្តង់​លក់​​ CDs, Old car models, គំនូរ​សិល្បៈ និង​ទំនិញ​ជា​ច្រើន​ទៀត។

Opening Hours: Thurs - Sun 17:00 – 02:00

Address: 1 Kamphaeng Phet 3, Chatuchak, Bangkok


ប្រភព៖ Bangkok.com ប្រែ​សម្រួល៖ chanvutha yin