ក្តៅៗ មុន​នេះ​បន្តិច​ Facebook​ ​លើ​កុំព្យូទ័រ​ ​Error​ ​មិន​អាច​បង្ហោះ​ ​Status​ ​បាន

  • 2017-04-12 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច បណ្ដាញ​សង្គម​ ​Facebook​ ​នៅ​លើ​កុំព្យូទ័រ​មាន​បញ្ហា​ មិន​អាច​ឲ្យ​គណនី​មួយ​ចំនួន​ធ្វើ​ការ​បង្ហោះ​ ​Status​ ​បាន​។

ផ្ទាំង Error ពេលបង្ហោះ Status

ក្រុម​ការងារ Sabay ក៏​បាន​តេស្តដែរ​ដោយ​វា​លោត​ចេញ​ផ្ទាំង Error មិន​អាច​បង្ហោះ​ Status ផ្សេងៗ​បាន។

ចំពោះ​បញ្ហា​នេះ​ ​Facebook​ ​មិន​បាន​ជូន​ដំណឹង​អ្វី​មុន​នោះ​ទេ​ ​ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​ថា​បណ្ដាញ​សង្គម​ ​Facebook​ ​កំពុង​បន្ថែម​នូវ​មុខងារ​​ថ្មី​ ​ឬ​បង្កើន​កម្រិត​សុវត្ថិភាព​តាម​គណនី​នានា​របស់​ខ្លួន។

ដោយ​ឡែក​សម្រាប់​គណនី​ ​Facebook​ ​នៅ​តាម​ ​App​ ​ក្នុង​ស្មាតហ្វូន​ ​ឬ​ថេប្លេត​ ​គឺ​អាច​បង្ហោះ​ ​status​ ​បាន​ធម្មតា។


អត្ថបទ៖ រដ្ឋ