កាមេរ៉ា​អាច​ហោះ​តាម​មនុស្ស​ចាប់​ផ្ដើម​លក់​ហើយ តម្លៃកប់បន្តិច

  • 2017-04-13 03:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាមេរ៉ា​ឆ្លាត​វៃ​​ឈ្មោះ​ Hover Camera Passport ដែល​អាច​ហោះ​តាម​មនុស្ស​នោះ​ ពេល​នេះ​​លក់​​ផ្ដាច់​មុខ​ជា​ផ្លូវ​ការ​ហើយ​នៅ​​ហាង​លក់​រាយ​របស់​ Apple និង​តាម​វិបសាយ Apple.com។

កាមេរ៉ា​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Zero Zero Robotics ​មាន​ទម្ងន់​ស្រាល​ត្រឹម​ ២៤២ ក្រាម​ ​ផលិត​ឡើង​ពី​​សរសៃ​​កាបូន អាច​បត់​បាន ​ដែល​អាច​យក​​តាម​ខ្លួន​ទៅ​កាន់​គ្រប់​ទី​កន្លែង​បាន​យ៉ាង​ងាយ​ស្រួល។

ត្បិត​ថា​មាន​មាឌ​តូច​ប៉ុន្តែ​ Hover Camera Passport ​ក៏​មាន​សមត្ថភាព​មិន​ធម្មតា​ដែរ​ដោយ​អាច​ហោះ​នៅ​ល្បឿន​អតិបរមា​ ២៧ គ.ម/ម៉ មាន​មុខងារ​ចាប់​ផ្ទៃ​មុខ​និង​ដង​ខ្លួន​មនុស្ស​ដែល​អាច​ហោះ​​ដេញ​តាម​ដើម្បី​ថត​រូបភាព​ ឬ វីដេអូ។ កាមេរ៉ា​របស់​មាន​ទំហំ ១៣ MP, អាច​ថត​វីដេអូ​កម្រិត​ 4K, អាច​ថត​វីដេអូ​បែប​ Panoramic ៣៦០ ដឺក្រេ ហើយ​សាក​ថ្ម​ពេញ​មួយ​លើក​អាច​ហោះ​បាន​ ១០ នាទី។

កាមេរ៉ា​ Hover Camera Passport មាន​លក់​ជា​កញ្ចប់​នៅ​ហាង​ Apple ​​និង​លើ​វិបសាយ​ Apple.com ​របស់​សហរដ្ឋអាមេរិក, កាណាដា, ចិន​, ហុងកុង និង ចក្រភពអង់គ្លេស ​ក្នុង​តម្លៃ​ ៤៩៩ ដុល្លារ ។ នៅ​ក្នុង​កញ្ចប់​នេះ​រួម​មាន​​កាមេរ៉ា, ថ្ម​ពីរ​គ្រាប់, ឆ្នាំង​សាក, ឌុយ​ Adapter និង​ កាតាប​សម្រាប់​ដាក់​ឥវ៉ាន់៕


ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង