វេបសាយ​នេះ ចង់​មើល​រឿង​ភាគ​កូរ៉េ​ល្បី​ៗ​ថ្មី​ចាស់ មាន​ឥត​ខ្វះ

  • 2017-04-16 03:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​គឺ​ជា​ការ​កម្សាន្ត​អារម្មណ៍​មួយ​បន្ទាប់​ពី​ទំនេរ​ពី​ការ​សិក្សា​ និង​បំពេញ​ការងារ​ផ្សេង​ៗ។ ខ្សែភាពយន្ត​មួយ​ចំនួន​បាន​បញ្ចូល​នូវ​ការអប់រំ​​និង​បទពិសោធន៍​រស់​នៅ​ប្រចាំថ្ងៃ​ជា​ច្រើន​ដល់​សាធារណៈ​ជន​ទូទៅ​ឲ្យ​បាន​យល់​ដឹង​កាន់​តែ​ច្រើន​ជាង​មុន​។

សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ទស្សនា​ខ្សែ​ភាពយន្ត​​ភាគ​កូរ៉េ​ល្បីៗ Sabay ណែនាំ​ឲ្យ​ស្គាល់​គេហទំព័រ​មួយ​ឈ្មោះ​ថា Boxasian ជា​គេហទំព័រ​ដែល​ផ្ទុក​ទៅ​ដោយ​ភាពយន្ត​ភាគ​កូរ៉េ​ល្បីៗ​ជា​ច្រើន​ទាំង​ភាពយន្ត​ចាស់​ៗ និង ថ្មី​ដែល​ខ្សែ​ភាពយន្ត​ខ្លះ​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​យើង​កំពុង​បញ្ចាំង​ផង​ដែរ​។

សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

  • ចូល​ទៅ​គេហទំព័រ​តាម​តំណ​ភ្ជាប់​នេះ Boxasian
  • ដាក់​ចំណងជើង​ភាពយន្ត​ណា​មួយ​ដែល​អ្នក​ចង់​ស្វែងរក ឧទាហរណ៍: Romantic Doctor Kim
  • បន្ទាប់​មក​ចុច​លើ​ចំណងជើង​រឿង​នោះ​ដើម្បី​ទៅ​កាន់​កន្លែង​​ទស្សនា
  • ចុច​លើ​ប៊ូតុង​ចាក់​ដើម្បី​ទស្សនា

បើ​ប្រិយមិត្ត​មាន​ចម្ងល់​អាច​បញ្ចេញ​មតិ​នៅ​ខាងក្រោម​នេះ​បាន​។ អរគុណ​សម្រាប់​ការ​ចូល មក​ទស្សនា


រៀប​រៀង​ដោយ៖ ពិចិត្រ