នៅផ្ទះ​ទំនេរ​អញ្ចឹង​មករៀន​ធ្វើ​បង្អែម​ចេក​ឆឹង​ ញាំទាំងអស់គ្នា

  • 2017-04-22 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​រសៀល បើ​មាន​បង្អែម​ញាំ​កំដរ​ម៉ាត់​មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ?​ អញ្ចឹង​សា​កមក​ធ្វើ​បង្អែម​ជាមួយ​​​ សប្បាយ​ដើរ​ទាំង​អស់គ្នា។ មកទៅ​មើល​ពី​គ្រឿង​ផ្សំ​ធ្វើ​បង្អែម​ចេក​ឆឹង​ ដែល​មាន​ងាយ​ស្រួល​ធ្វើ​ដោយខ្លួនឯង​ បាន​នៅផ្ទះ​ មាន​ដូច​ជា៖

គ្រឿង​ផ្សំ​

ចេក​ណាំវ៉ាស្ទើរ​ទុំ មួយ​ស្និត​

ស្ករត្នោត ២.​៥​ខាំ​

ទឹកខ្ទិះ​

​រៀប​ធ្វើ​៖ យក​ចេក​ទុំ​មក​បក​សំបក​ហើយ​យក​ទៅ​ត្រាំ​ទឹក​​កំបោរ​ទុក​ប្រហែល​១០​នាទី។ យើង​យក​ចេក​ទៅ​ត្រាំ​ទឹក​​កំបោរ​គឺ​ដើម្បី​អោយ​សាច់​ចេក​មិន​ជ្រាយ។ យក​ស្ករ​ត្នោត​ដាក់​ក្នុង​ខ្ទះ​ហើយ​កូរ​លាយ​ជាមួយខ្ទិះ​ដូង​ ដល់​ឡើង​ជើង​អង្ក្រង​ ។ បន្ទាប់​មក​ដាក់​ចេក​ដែល​បក​រួចនោះ​ ​មក​ដាក់ចូលកូរ​​ជាមួយ​ស្ករ​រហូត​ដល់​ដាច់​ទឹក​ជា​កា​ស្រេច។


អត្ថបទ៖ chanvutha yin