៦ហេតុផលតាមបែបវិទ្យាសាស្ត្រ បញ្ញាក់ថាអ្នកដែលផឹកកាហ្វេមានសុខភាពល្អជាងមនុស្សដទៃ

  • 2017-04-19 07:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជាទូទៅមនុស្សជាច្រើនបានយល់ច្រលំថាការផឹកកាហ្វេជារៀងរាល់ថ្ងៃអាចជាទំលាប់ដ៏អាក្រក់មួយដែល អាចប៉ះពាល់ដល់សុខភាព ហើយពួកគេក៏បានណែនាំ អ្នកចូលចិត្តផឹកកាហ្វេទាំងឡាយ ឱ្យងាក់មកទទួលទានតែ ជំនួសវិញ ប៉ុន្តែតាមការសិក្សាបែបវិទ្យាសាស្រ្តបានបង្ហាញថា វាមិនប៉ះពាល់ដល់សុខភាពទេ ប៉ុន្តែធ្វើឱ្យ យើងមានសុខភាពល្អទៅវិញទេ។

១.កាហ្វេធ្វើឱ្យ ខួរក្បាលយើងរស់រវើកសំរាប់ថ្ងៃថ្មី

សម្រាប់អ្នកដែលផឹកកាហ្វេ ទាំងអស់ប្រាកដជាដឹងថា កាហ្វេជួយពួកគេយ៉ាងម៉េចខ្លះ ក្នុងការដែលធ្វើអោយពួកគេមានអារម្មណ៍ ស្រស់ស្រាយជាពិសេសនៅពេលព្រឹកមុខពេល ទៅធ្វើការឬក៏ទៅ សាលារៀន។ ជាការពិតណាស់កាហ្វេអាច ធ្វើឱ្យ ខួរក្បាលយើង ជៀសផុតពីភាពងងុយដេក នឹងធ្វើឱ្យ វាធ្វើការបានយ៉ាងល្អក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។

២.ផឹកកាហ្វេធ្វើឱ្យ យើងមានអាយុវែង

តាមរយៈស្ថិតិ ដែលដកស្រងចេញពី កាសែតដ៏ល្បីរបស់អាមេរិចបាន បញ្ជាក់ឱ្យ ឃើញថា អ្នកដែលផឹក កាហ្វេគឺមានអាយុវែងជាង អ្នកដែលមិនចូលចិត្តផឹកកាហ្វេ។ ការសិក្សានេះ បង្ហាញពីអ្នកដែល ផឹកកាហ្វេ ៣ ទៅ៥ កែវក្នុងមួយថ្ងៃ អាចជៀសផុតពីជំងឺជាច្រើនដូចជា ជំងឺដាច់សរសៃរឈាម ក្នុងខួរក្បាល ជំងឺប្រសៃប្រសាទ ជំងឺស្ទះសរសៃឈាមបេះដូង, ជំងឺទឹកនោមផ្អែម, និងសូម្បីតែការធ្វើអត្តឃាត។

៣. ការពារ ពីការវិវត្តនៃជំងឺមហារីក

កាហ្វេគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសារៈសំខាន់ដើម្បីរារាំងការវិវត្តរបស់ ជំងឺមហារីកនៅ ក្នុងខ្លួនរបស់យើង។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលផឹកកាហ្វេមានការថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកថ្លើម និងមហារីកពោះវៀនដែលជាទូទៅយ៉ាងខ្លាំងនៅទូទាំងពិភពលោក។

៤.កាហ្វេធ្វើឱ្យ ថាមពលយើងកើនឡើង

វាមិនមែនជារឿងថ្មីទេ មនុស្សគ្រប់រូបដឹងថាការដែលគេ ផឹកកាហ្វេធ្វើឱ្យ ថាមពលរបស់គេកើនឡើងក្នុងការធ្វើការងារ រៀនសូត្រជាដើម។

៥. ផឹកកាហ្វេ បំបាត់ភាពតានតឹង

កាហ្វេគឺជា ជម្រើសដល់ល្អបំផុតសម្រាប់អ្នក ដែលមានភាពតានតឹងច្រើន ក្នុងការសិក្សា នឹងធ្វើការ ព្រោះវាមិនត្រឹមតែឆ្ងាញ់នឹងបង្កើនថាមពលរបស់អ្នកទេប៉ុន្តែវាថែមទាំងជួយបំបាត់ភាពតានតឹងក្នុងអារម្មណ៍របស់អ្នកទៀតផង។

៦. កាហ្វេធ្វើឱ្យ ធ្មេញរឹងមាំ

មានតែមនុស្សមួយចំនួនតែប៉ុណ្ណោះបានដឹងថាកាហ្វេធ្វើឱ្យធ្មេញរបស់យើងមានសុខភាពល្អ។ ដែលការពារធ្មេញរបស់អ្នកពីជំងឺអញ្ចាញធ្មេញហើយធ្វើឱ្យ វាកាន់តែរឹងមាំ។


ប្រភព៖ lifehack ប្រែ​សម្រួល៖ sophea kheang