រមណីយដ្ឋាន​​ដ៏​ស្រស់​ស្អាត​របស់​ ​​ឧទ្យាន​ដង​ព្រែក​ ខេត្ត​កំពត​​បានទៅលេង​ឬ​នៅ ?

  • 2017-04-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​លើក​នេះ​គួរ​ទៅ​លេង​នៅ​ទីណា​ដែរ​ទៅ​? តោះ​ ទៅ​ជាមួយ​សប្បាយ​ដើរ​ មើល​ទេសភាព​ធម្មជាតិ​ដ៏ស្រស់ស្រាយ​​មាន​ទឹក​ មានព្រៃ​ព្រឹក្សា​ នោះគឺ ​​ឧទ្យាន​ដង​ព្រែក​ ។ ​​ឧទ្យាន​ដង​ព្រែក​ ដែល​ទើប​តែ​បង្កើត​ឡើង​មិនបាន​ប៉ុន្មាន​ហើយ​មាន​អ្នក​ទៅដើរ​កម្សាន្ត​មិន​ដាច់​។​ នៅ​​ទី​មាន​ទេស​ភាព​ស្រស់​ស្អាត​​ ហើយ​យើង​អាច​ទាំង​សាកល្បង ល្បែង​កម្សាន្ត​ដ៏​គួរ​ឲ្យ​ស្រៀវ​គឺ ការ​​ជិះ​ខ្សែ​រ៉ក​ឆ្លង​ព្រែក​ ការ​ជិះទូក​កាយ៉ាក់​ ការជិះ​កង់​លើ​ខ្សែ​ ការ​ដើរ​លើ​បន្ទះ​ក្ដារ ជណ្ដើរ​ឫស្សី ឡើង​ទៅ​ខាង​លើ និង​មានការ​ជិះ​កង់​លេង​តាម​ចម្ការ​ធូរេន ចម្ការ​ដូង ចម្ការ​ល្មុត និង ជិះ​កង់​ដើរ​លេង​តាម​តំបន់​ភ្នំ​ជាដើម ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​ព្រែក​កំពត​។ តោះ ទៅទស្សនា​រូបភាព​ខ្លះៗ នៃតំបន់​​​ឧទ្យាន​ដង​ព្រែក​ នោះទាំង​អស់គ្នា៖

​​ឧទ្យាន​ដង​ព្រែក​មាន​ទីតាំង​ស្ថិត​ក្នុង ភូមិ​បត់​ក្បាល​ដំរី ឃុំ​ម៉ាកប្រាំង​ ស្រុក​ទឹកឈូ ខេត្ត​កំពត។ ​លេខទូរស័ព្ទទំនាក់ទំនង ​​​ 010 800 865


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin