13 reasons Why រឿងភាគមនោសញ្ចាតនាដែលមិនគួរមើលរំលង

  • 2017-04-20 07:09:45
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដក់ស្រងចេញពី ប្រលោមលោកដ៏ល្បី Th1rteen R3asons Why ដែលផលិតចេញជារឿងភាគកំពុង តែទទួលបានគាំទ្រយ៉ាងខ្លាំង ពីស្រទាប់យុវវ័យដែលចូលចិត្តរឿងបែប មនោសញ្ចាតនារួមផ្សំនិង ការស៊ើបអង្កេត ប្រាកដជាជក់ចិត្តជាមួយរឿងនេះជាមិនខាន។ រឿងដែលមាន ១៣ភាគនេះ និយាយអំពី សិស្សស្រីម្នាក់ដែលឈ្មោះ Hannah បានសម្លាប់ខ្លួនដោយអាថ៍កំបាំង។ បន្ទាប់ពីការសម្លាប់ខ្លួននោះ ២អាទិត្យ មិត្តរួមថ្នាក់របស់ នាងឈ្មោះ Clay ដែលបានលួចស្រលាញ់នាង បានរកឃើញដុំការសែតថតសំលេង របស់ Hannah បញ្ជាក់អំពីហេតុផលទាំង ១៣យ៉ាងដែលធ្វើឳ្យនាងសម្លាប់ខ្លួន ដូច្នេះ Clay ក៏បានសម្រេចចិត្តស្វែងរកថាកំណត់ហេតុនោះជាការពិតឬទេ? សូមប្រិយមិត្តមកមើលវីដេអូខ្លីរបស់រឿងនេះទាំងអស់គ្នា។


អត្ថបទ៖ sophea kheang