Onlineshops ក្នុង Instagram ដែលលក់ខោអាវកាលីបៗសម្រាប់យុវវ័យ

  • 2017-04-20 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសយើងកាន់តែជឿនលឿនទៅ យុវវ័យមិនសូវមានពេលដើររកទិញខោអាវតាមផ្សារ ដោយងាកមករកការទិញខោអាវតាមបណ្ដាញសង្គមវិញម្តង ព្រោះវាមានភាពងាយស្រួល តម្លៃក៏ដូចទីផ្សារ ហើយអាចដឹកដល់ផ្ទះទៀតផង។ Onlineshopទាំង៥ខាងក្រោមនេះនឹងផ្ដល់ជូនមិត្តៗយុវវ័យនៅសំលៀកបំពាក់ដែលពេញនិយម និងមានតម្លៃសមរម្យទៀតផង។

១ @swagcollection_cambodia

ហាងនេះមានលក់តាំងពីខោអាវ រ៉ូប ស្បែកជើង និងប៊ីគីនីថ្មីៗ ទាន់សម័យដែលអាចកុម្ម៉ង់ ហើយដឹកដល់ទីកន្លែងយ៉ាងទាន់ចិត្ត។ បើមានពេលចង់ទៅផ្ទាល់ គឺមាន២សាខា សាខាទី១នៅជិតផ្សារទួលទំពូង សាខាទី២នៅភ្នំពេញសេនធឺ ។ ទំនាក់ទំនង៖ ០៩៦ ២៩២ ៩៧៤ ៩

២ @buymeiamcheap

ហាងនេះមានលក់ខោអាវសម្រាប់បុរស និងនារីដែលមានទីតាំងនៅផ្លូវលេខ126 9eoz ជិតផ្សារតាប៉ាងយើងហ្នឹងតែម្ដង។ ទំនាក់ទំនង៖ ០៧០ ៣៦៦ ៤៦៦

៣ @yngwildandfree

@yngwildandfreeទើបតែបើកប៉ុណ្ណោះ តែមានអតិថិជនគាំទ្រច្រើនមែនទែនដោយសារតែមានលក់ខោអាវស្អាតៗ ទាន់សម័យគួរអោយចាប់អារម្មណ៍។ ទីតាំងផ្លូវលេខ288 ផ្ទះ46eo ម្តុំផ្សារបឹងកេងកង។ ទំនាក់ទំនង៖ ០៧០ ៦៨០ ០៨៩

៤ @mrdshopcambodia

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហាងមួយនេះហើយ ដោយសារតែមានភាពពេញនិយមតាំងពីយូរយារមកម្ល៉េះ។ អ្វីដែលប្លែកខុសពីគេនោះគឺ ម្ចាស់ហាងបានច្នៃម៉ូតខោអាវដោយខ្លួនឯង ហើយដាក់លក់ក្នុងតម្លៃថោកសមរម្យ។ ហាងនេះមាន២សាខា មួយស្ថិតនៅកន្លែងចតឡានផ្សារទួលទំពូង និងមួយទៀតនៅទល់មុខផ្សារសុវណ្ណាតែម្ដង។ ទំនាក់ទំនង៖ ០១១ ៨៩៣ ៥៨២

៥ @missk_collection

ខោអាវដែលមានលក់នៅ @missk_collection គឺអាចពាក់បានមិនថាជាយុវវ័យ ឬវ័យកណ្ដាល ហើយការនាំចូលនៅហាងនេះគឺថាមានថ្មីៗជារឿយៗ។ បើចង់រករ៉ូបចូលកម្មវិធី ក៏អាចបើកចូលទំព័រហាងនេះមើលផងដែរ។ ទីតាំងគឺនៅខាងក្រោយផ្សារសុវណ្ណានេះឯង ។ ទំនាក់ទំនង៖ ០៩៨ ២៣៤ ៦៧៨

កាលមុនខ្វល់ថាគ្មានពេលទៅទិញខោអាវត្រូវពាក់ខោអាវដដែលៗ តែពេលនេះលែងភ័យទៀតហើយ បើ Onlineshops មានពេញ Instagram ហើយសុទ្ធតែខោអាវឡូយៗអ៊ីចឹង!


អត្ថបទ ៖​ ដេមី