«The Moment:ស្នេហាយើង» គួរ​រើស​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឬ​អ្នក​​ដែលផ្តល់​អារម្មណ៍​ល្អ?

  • 2017-04-20 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​មនុស្ស​យើង​អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទៅ​តាម​ពេល​វេលា​ ទី​កន្លែង​និង​កាលៈទេសៈ​ តែ​គួរ​ជឿ​ដែរ​អត់​ថា​អារម្មណ៍​កក់​ក្តៅ​និង​មាន​សុភមង្គល​​ដែល​កំពុង​តែ​មាន​ថ្មី​ៗ ​ជាមួយ​នឹង​មនុស្ស​ដែល​យើង​ទើប​តែ​ជួប​ទោះ​បី​ខ្លួន​មាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​រួច​ទៅ​ហើយ​នោះ​ តើ​គួរ​ជ្រើស​រើស​មួយ​ណា​? នៅ​ក្នុង​ខ្សែ​ភាពយន្ត «The Moment:ស្នេហាយើង» នឹង​ឆ្លុះ​បញ្ចាំង​ពី​ជី​វិត​ស្នេហា​ដ៏​រ៉ូមែនទិក​របស់​កំលោះ​ក្រមុំ​៣​គូរ​ដែល​បាន​ថត​នៅ​ប្រទេស​ធំ​ៗ​៣ ម្នាក់​ៗ​សុទ្ធ​តែ​មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​រួច​ហើយ​តែ​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​រៀង​ៗ​ខ្លួន ពួក​គេ​បាន​ជួប​នឹង​មនុស្ស​ដែល​ផ្តល់​អារម្មណ៍​ពិសេស​ទៀត​។ តើ​ពួក​គេ​អាច​ជ្រើស​រើស​ស្នេហ៍​ពិត​បាន​ដែរ​ឬ​អត់​ ឬ​វា​គ្រាន់​តែ​ជា​អារម្មណ៍​ល្អ​មួយ​ពេល សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ខ្សែ​ភាព​យន្ត «The Moment:ស្នេហាយើង» នៅ​គ្រប់​រោង​ភាព​យន្ត​ចាប់​ពី​ថ្ងៃ​ទី​២០​ខែ​មេសា​នេះ​ត​ទៅ​ ដើម្បី​ស្រាយ​ចម្ងល់​ក្នុង​ចំណង​បេះដូង​ពួក​គាត់​។​​


អត្ថបទ៖ Nita