ចូលរួម​ការ​លេង​កម្សាន្ត​បែប​បុណ្យ​ភូមិ​ នៅ​The D22 Phnom Penh Tower

  • 2017-04-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ថ្ងៃ​ទី ២២ ប្រចាំខែ នីមួយៗ សណ្ឋាគារ​ The D22 តែង​តែ​បង្កើត​នូវ​កម្ម​វិធី​ប្លែកៗ ដើម្បី​ផ្ដល់​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​អតិថិជន។ សម្រាប់​ខែ​នេះ ដែល​ជា​ពេល​វេលា​ដ៏​សប្បាយ​រីករាយ​ក្នុង​ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ The D22 យើង​នឹង​រៀប​ចំ​កម្មវិធី​ជួប​ជុំ​លក្ខណ​បុណ្យ​ភូមិ​បែប​ខ្មែរ​ជាមួយ​កម្ម​វិធី​សប្បាយ​ៗ​ដូច​ជា​​ ការ​លេង​ល្បែង​កម្សាន្ត ការ​ប្រគំ​តន្ត្រី រាំ​លេង ការ​តាំង​ទំនិញ​លក់ អាហារ ​និង​ភេសជ្ជៈ ពិសេសៗ។ បន្ថែម​ពី​នេះ យើង​ក៏​មាន​កម្មវិធី BAZAARដែលជាការ​​តាំង​លក់​ទំនិញ ចាប់ពីម៉ោង​៤​ល្ងាច ដល់​ម៉ោង​៩​យប់ ។ សូម​អញ្ជើញ​អ្នក​ដែល​មាន​បំណង​ចង់​តាំង​លក់​ទំនិញ​ក្នុង​កម្មវិធី​ ដើម្បី​លក់​របស់​របរ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ឬ​ក៏​ផលិតផល​ថ្មី។ សូម​ទំនាក់​ទំនង​មក​កាន់ The D22 ដើម្បី​តាំង​លក់​ផលិតផល​ទាំង​នេះ។

ការ​ចូល​រួម​ត្រឹម​តែ ១០ ដុល្លារ​តែ​ប៉ុណ្ណោះ ដោយ​ទទួល​បាន​នូវ​ភេសជ្ជៈ​មួយ​កែវ Free ទៀត​ផង។

ថ្ងៃសៅរ៍​ ទី ២២ ខែ មេសា ឆ្នាំ​ ២០១៧ ចាប់​ពី​ម៉ោង ៤ រហូត​ដល់​ម៉ោង ១០យប់ តាំង​លក់​ទំនិញ និង​កម្ម​វិធី​ជប់លៀង​បែប​ខ្មែរ​ការ​ប្រគំ​តន្ត្រី/ល្បែង​កម្សាន្ត/ការ​រាំ​លេង/អាហារ​និង​ភេសជ្ជៈ

ទីតាំង​នៅ​ក្នុង​អាគារ​ Phnom Penh Tower ជាន់​ទី​ ២២,#៤៤៥ផ្លូវ​ ព្រះមុនីវង្ស​​,​សង្កាត់​បឹង​ព្រលឹត​,​ខណ្ឌ​៧​មករា, ភ្នំពេញ​​

សូម​ចូល​រួម​ទាំង​អស់​គ្នា!


អត្ថបទ៖ chanvutha yin