អ្នកចូលចិត្តអានសៀវភៅគួរតែមានកម្មវិធីនេះ

  • 2017-04-24 07:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចូលចិត្តអានសៀវភៅម្នាក់ៗ ដល់ពេលអានច្រើនពេកក៏ភ្លេចថាខ្លួនឯងអានបានរឿងអីខ្លះ ចំនួនសរុបប៉ុន្មានហើយ ឬធ្លាប់ចូលចិត្តវាកម្រិតណា ហើយនៅពេលខាងមុខចង់ទិញ និងអានសៀវភៅអីបន្ដទៀត។ ដូច្នេះអ្នកទំាងអស់គ្នាគួរប្រើប្រាស់នូវកម្មវិធីមួយដែលមានឈ្មោះថា Goodreads ឬចូលគេហទំព័រ goodreads.com ដើម្បីបង្កើតគណនីផ្ទាល់ខ្លួន។ មុខងារនៃ Goodreads មិនមែនមានត្រឹមតែមានអ្វីដែលបានរៀបរាប់ខាងលើនោះទេ តែអ្នកក៏អាចអានស្រាវជ្រាវរកប្រភេទសៀវភៅដែលអ្នកចូលចិត្ត និងសៀវភៅដែលកំពុងពេញនិយមបានយ៉ាងងាយស្រួលបំផុត មិនតែប៉ុណ្ណោះអ្នកអាចអាន និងសរសេរពីគំនិតរបស់អ្នកចូលទៅក្នុងសៀវភៅនោះ បន្ទាប់ពីអ្នកអានរួចទៀតផង។

មានគណនី Goodreads ហើយ បទពិសោធន៏នៃការអានសៀវភៅរបស់អ្នកប្រាកដជាគួរអោយចាប់អារម្មណ៍ និងមានភាពរីករាយមួយកម្រិតទៀត។


អត្ថបទ ៖​ ដេមី