មក​មើល​បុណ្យ​ភូមិ​នៅ​លើ​អាគារ​ជាន់​ទី​២២

  • 2017-04-24 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ភោជនីយដ្ឋាន​ The ​​D22​ ដែល​ស្ថិត​នៅ​លើ​អាគារ​ពាណិជ្ជកម្ម​ភ្នំពេញ​បាន​រៀប​ចំ​កម្មវិធី​បុណ្យ​ភូមិ​ដោយ​មាន​លក់​នូវ​វត្ថុ​អនុស្សាវរីយ៍​ គ្រឿង​អលង្ការ​ និង​មាន​លក់​នូវ​ម្ហូប​ខ្មែរ​ជា​ច្រើន​មុខ​នៅ​ក្នុង​តម្លៃ​សមរម្យ​បំផុត​។​ ជា​ពិសេស​នោះ​មាន​ការ​ចូល​រួម​ប្រគំ​តន្ត្រី​ពី​ក្រុម​ចម្រៀង​នា​ពេល​រាត្រី​ដែល​ធ្វើ​ឲ្យ​បរិយាកាស​ក្រោម​ភ្លើង​ពណ៌​កាន់​តែ​ស្រស់​ស្រាយ​ទៅ​តាម​តន្ត្រី​។

ចំណែក​ឯ​បរិយាកាស​វិញ​គឺ​មាន​ការ​តុប​តែង​របៀប​ស្រុក​ស្រែ​ដូច​ជា​ដំបូល​ស្បូវ​និង​ការ​ស្លៀក​ពាក់​របស់​អ្នក​ទទួល​ជា​លក្ខណៈ​ភូមិ​ស្រុក​តែ​ម្តង​។ ជា​មួយ​នឹង​ការ​រៀប​ចំ​បាន​យ៉ាង​ល្អ​និង​រស់​រាយ​របស់​បុគ្គលិក ថែម​ទាំង​មាន​ការ​លេង​ល្បែង​កម្សាន្ត​យ៉ាង​រីករាយ​បាន​ធ្វើ​ឲ្យ​រាត្រី​មួយ​នេះ​សប្បាយ​រីករាយ​បំភ្លេច​មិន​បាន​​។


អត្ថបទ៖ Nita