មក​មើល​ក្រែម​បែប​កម្ញី​ដែល​កំពុង​ពេញ​និយម

  • 2017-04-25 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រែម​សម្រាប់​មិត្ត​ៗ​នារី​មាន​ច្រើន​ប្រភេទ​ណាស់ មិន​ថា​ក្រែម​បែប​រលោង ថ្លា ឬ​ស្ងួត ប៉ុន្ដែ​នា​ពេល​បច្ចុប្បន្ន​នេះ ក្រែម​មួយ​ប្រភេទ​ដែល​មាន​សាច់​កម្ញី​កំពុង​តែ​រាតត្បាត​ទី​ផ្សារ​ និង​ការ​តុប​តែង​មុខ​របស់​នារី​ៗ​ខ្លាំង​មែន​ទែន​។ ក្រែម​សាច់​កម្ញី​នេះ​មាន​ភាព​ស្ងួត ស្អិត​ជាប់​មាត់​ ពណ៌​ដិត​ដែល​អាច​បិត​បាំង​ភាព​ខ្មៅ​លើ​បបូរ​មាត់ និង​ធ្វើ​ឲ្យ​ការ​តុប​តែង​មុខ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ហើយ​ស៊ីវិល័យ។ រូប​ខាង​ក្រោម​នេះ​ យើង​បាន​លើក​យក​មក​ដើម្បី​ជា​គំរូ​ក្នុង​ការ​តុប​តែង​មុខ​លើក​ក្រោយ​ឲ្យ​កាន់​តែ​ស្អាត​ និង​សាក​សម​ដោយ​ប្រើ​ក្រែម​សាច់​កម្ញី​នេះ​តែ​ម្តង​។  

ប្រេន​ដែល​ផលិត​ក្រែម​ប្រភេទ​នេះ​មាន​ច្រើន​និង​សុទ្ធ​តែ​ពេញ​និយម​ហើយ​ប្រេន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន មាន​ដូច​ជា​ Kylie Jenner, NYX, Too Faced, ColourPop, Macជា​ដើម។

 ឃើញ​ថា​ស្អាត​ស៊ិច​ស៊ី​ពិត​មែ​នអត់​? ដូច្នេះ​ចាំ​អី​ទៀត​ឆាប់​ទៅ​រក​ទិញ​លាប កុំ​ឲ្យ​ស្អាត​ចាញ់​គេ​ដែរ​មើល៍​!

 


អត្ថបទ ៖​ ដេមី