សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​អាន Book& Bed Hostel មាន​តែ​មួយ​នៅ​តូក្យូ

  • 2017-04-26 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​ក្រុង​តូក្យូ ជា​កន្លែង​ដែល​សម្បូរ​អ្នកចេះដឹង​ហើយ​ក៏​មាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ដែរ។ ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់​លើ​វិស័យ​អប់រំ ផង​ដែរ​ ហើយ​ក៏​មាន​សណ្ឋាគារ​មួយ​នេះ ដែល​មាន​សៀវភៅ​ដល់​ទៅ​១៧០០​ក្បាល​ដាក់​តាំង​តាម​ធ្នើរ​ភ្ជាប់​ទៅ​នឹង​កន្លែង​ដែល​អាច​សម្រាក​ហើយ​អាន​សៀវភៅ​ទាំង​នោះ​បាន​យ៉ាង​ស្រួល​ ដូច​ជា​កន្លែង​មាន​សេចក្ដី​សុខ​បំផុត​របស់​អ្នក​ដែល​ចូលចិត្ត​ការ​អាន​។ ទីធ្លា​បន្ទប់​​​មាន​សាឡុង​យ៉ាង​ប្រណិត​ផង​ដែរ។ប្រសិន​បើ​បាន​ទៅ​ដល់​កន្លែង​នោះ​នៅ​ថ្ងៃ​ណា​មួយ​មិន​គួរ​អោយ​រំលង​​រាត្រី​ដ៏​ល្អ​ក្នុង​ការ​អាន​សៀវភៅ​នោះ​ទេ។ សណ្ឋាគារ​ Book & Bed Tokyo ដែល​មាន​ទីតាំង​នៅ​ សង្កាត់​Ikebukuro ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ យើង​អាច​ជ្រើស​រើស​ប្រភេទ​បន្ទប់​បាន​ដែល​មាន​ពីរ​ប្រភេទ​គឺ  STANDARD ​និង​ COMPACT ។​​ ​តម្លៃ​បន្ទប់​ Room Rate

STANDARD​ 50$ - ( មិន​គិត​ពន្ធ​) /១យប់​ ​​

COMPACT ​35$- ( មិន​គិត​ពន្ធ )/ ១​យប់​

ព័ត៌មាន​លំអិត bookandbedtokyo


ប្រភព៖ tripzilla ប្រែ​សម្រួល៖ chanvutha yin