អាហារ៥​ប្រភេទ ​ដែល​អាច​ជួយ​ឱ្យ​សក់​ឆាប់​ដុះ

  • 2017-04-26 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សក់​វែង​ស្អាត​ជា​បំណង​ប្រាថ្នា​របស់​នារី​គ្រប់​រូប​ ក្រៅ​ពី​ការ​ថែរក្សា​សក់​ដោយ​ សាប៊ូ ក្រែម​បន្ទន់​សក់​ ​និង​កាត់​សក់​ដែល​ខូច​ចេញ​ ការ​ផ្លាស់​ប្ដូរ​អាហារូបត្ថម្ភ​​ក៏អាចជួយ​ឱ្យ​សក់​លូតលាស់​បាន​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។ តើ​មាន​ដឹង​ថា​អាហារ​ប្រភេទ​ណា​ខ្លះ​ដែរ​អាច​ជួយ​ឱ្យ​សក់​ដុះឆាប់​? មកនេះ! សប្បាយ​ដើរ​នឹង​បង្ហាញ​ពី​អាហារ​មួយ​ចំនួន​ដែល​មាន​វីតាមីន​បំប៉ន​ដល់​សក់​ក្បាល​ និង​ធ្វើ​ឱ្យ​ឆាប់​ដុះ អាហារ​ទាំង​នោះ​មាន​ដូច​ជា៖

១.​សាច់​ត្រី​សាម៉ុន( Salmon )

ត្រី​សាម៉ុន​នេះ​សារធាតុ​វីតាមីន អូមេហ្គា 3 ដែល​មាន​នៅ​ក្នុង​ត្រី​នេះ​អាច​ជួយ​ពង្រឹង​ឫស​សក់​ និង​ជំរុញ​កំណើន​ដល់​ស្បែក​ក្បាល​ផង​ដែរ លើស​ពី​នេះ​ទៀត​ត្រី salmon ក៏​មាន​ផ្ទុក​វីតាមីន B12 និង​​ជាតិ​ដែក​ដែល​ជួយ​ឱ្យ​សក់​របស់​អ្នក​ដុះ​លូត​លាស់​លឿន។​​

២.Oysters

សារ​ជាតិរ៉ែ​ពិសេស​នៅ​ក្នុងOystersមាន​ដូច​ជា រ៉ែ​ស័ង្កសី ដែល​សក់​ដុះ​លឿន​ជាង​មុន​និង​ភ្លឺ​រលោង។ ​

៣.សាច់​មាន់​

សាច់​មាន់​សម្បូរ​ប្រូតេអ៊ីន ដែល​យើង​ត្រូវ​ការ​សម្រាប់​ផលិត​សារជាតិ keratin ដែល​ជា​សារធាតុ​សម្រាប់​ជំនួយការ​ការពារ​សរសៃ​សក់​កុំ​ឱ្យ​ជ្រុះ។ ​​

៤.ស៊ុត

ស៊ុត​មាន​ផ្ទុក​សារ​ធាតុ​ប្រូតេអ៊ីន​និង Biotin​ចាំ​បាច់​សម្រាប់​ការ​រីក​លូត​លាស់​សក់​ថ្មី​និង​ថែ​ទាំ​ស្ថានភាព​សក់​ធម្មតា​។ លើស​ពី​នេះ​ទៀត​ស៊ុត​មាន​ផ្ទុក leucine ដែល​សក់​យើង​ត្រូវការ​ សម្រាប់​ការ​ចែក​បំណែក​កោសិកា។

៥ គ្រាប់​ល្ពៅ

គ្រាប់​ល្ពៅ​ផ្ទុកទៅ​ដោយ​សារ​ធាតុ​​វីតាមីនB1, B2, B3, និង​ B4 ដែល​ជំរុញ​ស្បែក​ក្បាល​ដុះ​ឡើង​វិញនូវ​កោសិកា​ថ្មី​ (ដុះ​សក់​ថ្មី)។


ប្រភព៖ Brightside ប្រែ​សម្រួល៖ chanvutha yin