មហោ​ស្រព​ពិព័រណ៏ វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា វិស្វកម្ម និង​គណិត​វិទ្យា

  • 2017-04-26 07:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា លើក​ទី១៣​ ត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​ក្រសួង​អប់រំយុវជន និងកីឡា អង្គការ​ពិព័រណ៍​វិទ្យា​សាស្ត្រ​កម្ពុជា និង​អង្គ​ការ​ស្ទីម​កម្ពុជា នា​ថ្ងៃ​ទី២៩ និង​៣០​ ខែ​មេសា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ អាគា A B និងC ចាប់​ពី​ម៉ោង ៩:០០ ព្រឹក ដល់​ ម៉ោង​៦:០០​ល្ងាច។ គោល​បំណង​ នៃ​ពិព័រណ៍​វិទ្យា​សាស្ត្រ​កម្ពុជា​លើក​ទី​១៣​នេះ​គឺ ដើម្បី​ផលិត និង​បង្ហាញ​ជាពិសេស​ចំណាប់​អារម្មណ៍​នៅ​ក្នុង​មហោស្រព​ដែល ពោរ​ពេញ​ដោយ​ការ​អប់រំ​នៅ​ក្នុង​ប្រទេស​ ហើយ​ជា​កត្តា​ជួយ​ជំរុញ​យុវជន​កម្ពុជា អោយ​មាន​ការ​សម្រេច​ចិត្ត និង​បន្ត​អាជីព​ក្នុង ផ្នែក​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា វិស្វកម្ម ​និង​គណិត​វិទ្យា(STEM) ។ ជាពិសេស​ក៏​មាន​ការ​ចូលរួម​ដោយ​សិស្សានុសិស្ស​​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា ​បង្ហាញ​ពិសោធន៍​ដែល​ទើប​តែ​រក​ឃើញ​ថ្មីៗ ដោយ​អ្នក​ស្រាវជ្រាវ​ក្នុង​មុខវិជ្ជា STEM ។  ជួប​ជា​មួយ​វាគ្មិន​គឺ​លោក​បណ្ឌិត SheikhMuszapharShukor គឺ​ជា​អវកាសយានិក ​ជន​ជាតិ​ម៉ាឡេ​ស៊ី ក៏​ត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​ផង​ដែរ។ នា​ថ្ងៃ​សៅរ៍ ទី២៩ ខែ​មេសា​ វេលា​ម៉ោង ២:០០រសៀល លោក​បណ្ឌិត Sheikh Muszaphar Shukor នឹង​ជជែក​ពិភាក្សា​ពី​បទ​ពិសោធន៍​របស់​លោក នៅ​ក្នុង​ដំណើរ​លើ​លំហ​អាកាស ​និង​ការ​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​នៅ​ក្នុង​យានអវកាស។ ​ការ​បង្ហាញ​ផ្ទាល់​នេះ ​នឹង​នាំ​មក​នូវ​ការ​សាកល្បង នៅ​លើ​វេទិកា ព្រម​ទាំង​មាន​ភាព​ភ្ញាក់​ផ្អើល​ផ្សេងៗ ជា​បន្តបន្ទាប់​ទៀត ។ សាធារណ​ជន​អាច​ចូលរួម​ទស្សនា​មហោស្រព​នេះ​ដោយ​សេរី​​ ឥត​បង់ថៃ្ល។


អត្ថបទ៖ sao chanpisey