កោះទន្សាយ រមណីយដ្ឋានដ៏ស្រស់ស្អាតរបស់ខេត្តកែប

  • 2017-04-26 09:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះទន្សាយដែលមានទីតាំង ប្រហែលជា ៤គីឡូម៉ែត្រពីខេត្តកែប ពិតជាធ្វើឱ្យភ្ញៀវទេសចរណ៍ ដែលធ្លាប់បានទៅ ទស្សនាហើយ សរសើរមិនដាច់ពីមាត់ថា មានទេសភាពគួរឱ្យចង់ ដើរកម្សាន្ត នៅក្នុងពេល វិស្សមកាលឬ ឈប់សម្រាក ពីការងារ។ ដើម្បីទៅកោះទន្សាយបាន ប្រិយមិត្តត្រូវ ជិះទូក ដែលមានតម្លៃ ២០$ ទៅ ២៥$ សម្រាប់ទូកមួយដែលដាក់បាន មនុស្សច្រើនបំផុត ១០នាក់ និង ជិះ កាណូតល្បឿនលឿន ដែលត្រូវចំណាយ ក្នុងម្នាក់ប្រហែលជា ៨$ ក្នុងការទៅមក។

និយាយពីទេសភាពនៅលើកោះទន្សាយវិញគឺ មានឆ្នេរខ្សាច់ដ៏ ស្រស់ស្អាត ជាមួយនិងទឹកសមុទ្រដ៏ថ្លា ដែលអាចមើលឃើញនូវ ផ្កាថ្ម ជាមួយនិងជីវចម្រុះ ជាច្រើនដែលរស់នៅក្នុងផ្កាថ្មទាំងនោះ ចំណែកឯកន្លែងស្នាក់នៅលើកោះគឺ មានតម្លៃសមរម្យ ដែលប្រិយមិត្តអាចស្នាក់នៅដើម្បីលំហែកាយបាន តម្លៃគឺចាប់ពី ១០$ ក្នុងមួយយប់។


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ sophea kheang